logo

បឹងកេត ទទួលព្រះខ័នរាជស្វាយរៀង ក្រោយចូលឆ្នាំខ្មែរ

Admin
09 Apr 2024 15:50
992

ការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ រដូវកាល ២០២៣/២៤ នឹងសម្រាក១សប្ដាហ៍ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិខ្មែរ ហើយក៏នឹងចាប់ផ្ដើមប្រកួតសប្ដាហ៍ចុងក្រោយ នៃជុំទី៣ ត្រូវនឹងសប្ដាហ៍ទី២៧ នៅថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ។

ក្នុងនោះក្រុមដែលត្រូវប្រជែងយកលេខ៣ បឹងកេត ត្រូវបើកទ្វារផ្ទះទទួលក្រុមខ្លាំងព្រះខ័នរាជស្វាយរៀងនៅសប្ដាហ៍ចុងក្រោយនៃជុំទី៣ នៅថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៦:០០ នាទីល្ងាច នាពហុកីឡដ្ឋានជាតិអូឡាំពិក។

បច្ចុប្បន្នបឹងកេត ឆ្លងកាត់ ២៦ប្រកួត ឈ្នះ ១១ប្រកួត ស្មើ ៧ប្រកួត ចាញ់ ៨ប្រកួត មាន៤០ពិន្ទុ កំពុងឈរលេខ៤ ក្រោមលេខ៣ វិសាខា១ពិន្ទុ ខណៈដែលព្រះខ័នរាជស្វាយរៀង ឆ្លងកាត់២៦ប្រកួត ឈ្នះ ២២ប្រកួត ស្មើ ២ប្រកួត ចាញ់ ២ប្រកួត មាន៦៨ពិន្ទុ ឈរកំពូលតារាង តាមពីក្រោយដោយក្រុមលេខ២ ភ្នំពេញក្រោន មាន ៦១ពិន្ទុក្នុងតារាងចំណាត់ថ្នាក់។ រង់ចាំមើលថាបឹងកេតអាចយកឈ្នះព្រះខ័នរាជស្វាយរៀងបានទេ នៅសប្ដាហ៍ទី២៧ នេះ ?