logo

អបអរសាទរ ក្លិបបាល់ទាត់ឡាយហ្វ ខេត្តព្រះសីហនុ ក្លាយជាម្ចាស់ជើងឯក ខណៈក្រសួងមហាផ្ទៃ បានត្រឹមជើងឯករង Cambodian League 2

Admin
03 Apr 2024 10:31
302

ការប្រកួតជម្រើសជើងឯក Cambodian League 2 រដូវកាល ២០២៣/២៤ បានរកឃើញម្ចាស់ជើ​ងឯក​ហើយកាលពីល្ងាចថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ គឺបានលើក្លិបបាល់ទាត់ឡាយហ្វ ខេត្តព្រះសីហនុ ក្រោយចប់ការប្រកួតលទ្ធផលស្មើរគ្នា ៤ទល់៤ ជាមួយសមាគមកីឡាបាល់ទាត់​ក្រសួង​មហាផ្ទៃ។

យោងតាមច្បាប់ការប្រកួតប្រសិនបើមានក្រុម២ស្មើរពិន្ទុគ្នា នោះគេនឹងយកច្បាប់ ចំណាត់ថ្នាក់ក្រុមប្រឈម (Head to Head) មកគិតមុនគេ ដែលធ្វើឱ្យក្រុមចំនូលថ្មីឡាយហ្វខេត្តព្រះសីហនុ មួយនេះ អាចគ្រងពា​នរង្វាន់ពានរ​ង្វាន់ Cambodian League 2 នេះបាន ដោយ ​មានព្រាប​ជាង​ក្រុម​ម្ចាស់​ផ្ទះ ពោលគឺក្រុម​ឡាយ​ហ្វ ខេត្តព្រះសីហនុ បានឈ្នះ២ជើង និង ស្មើរ ១ជើង ។

គួររំលឹកឱ្យដឹងផងដែរថា សម្រាប់​ម្ចាស់​ជើង​ឯក​ពានរង្វាន់​កម្ពុជាលីគ​២ ដែលបានរៀបចំដោយក្រុមហ៊ុនខេមបូឌានព្រីមៀលីគ២ដូវកាលកន្លងទៅដោយ រដូវកាលឆ្នាំ២០២២ បានលើក្លិបអគ្គិសនីកម្ពុជា និង រដូវកាល២០២៣/២៤នេះ បានទៅលើក្លិបចំនូលថ្មី ឡាយហ្វ ខេត្តព្រះសីហនុ៕