logo

៤ក្រុមកំពុងប្រជែងគ្នាដណ្ដើម TOP4 បន្ដទៅជុំទី៤

Admin
02 Apr 2024 11:14
608

ការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ ឆ្នាំ ២០២៣/២៤ បានបញ្ចប់ប្រកួតសម្រាប់ សប្ដាហ៍ទី២៥ នៃជុំទី៣ រួចរាល់​ហើយ ខណៈដែល វិសាខា បឹងកេត អាយអេសអាយ និងកងយោធពលខេមរភូមិន្ទ បន្តប្រជែងគ្នាតំបន់ Top 4។

តំបន់ TOP4 កំពុង​ប្រកួតប្រជែងគ្នាយ៉ាងខ្លាំងដើម្បីបន្ដទៅជុំទី៤ ដោយ វិសាខា មាន ៣៨ពិន្ទុ បឹងកេត មាន៣៧​ពិន្ទុ អាយអេសអាយ មាន ៣៤ពិន្ទុ និងកងយោធពលខេមរភូមិន្ទមាន ៣៣ពិន្ទុ ស្របពេលដែលការប្រកួតជុំទី៣នេះ នៅសល់តែ ២សប្ដាហ៍ទៀតប៉ុណ្ណោះ។

គួរឱ្យដឹងផងដែរថា ឆ្លងកាត់ការប្រកួត ២៥សប្ដាហ៍ក្រុមព្រះខ័នរាជស្វាយរៀង កំពុងឈរកំពូលតារាង មាន ៦៥ពិន្ទុ និង ភ្នំពេញក្រោនភ្នំពេញក្រោន មាន ៥៨ពិន្ទុឈរលេខ២ ក្នុងតារាងចំណាត់ថ្នាក់៕