logo

ការប្រកួតធំ នៅកីឡដ្ឋាន ឡាយហ្វ នៅចុងសប្ដាហ៍នេះ!

Admin
18 Jan 2024 15:28
446

ការប្រកួត ជម្រើសជើងឯកកម្ពុជាលីគ២ ឆ្នាំ២០២៣/២៤ បានឈានដល់សប្ដាហ៍ទី១៤ នៃជុំទី២ នៅចុងសប្ដាហ៍នេះ ថ្ងៃសៅរ៍ ទី២០ និងអាទិត្យ ទី២១ ខែមករា ឆ្នាំ២០២៤ ។

ក្នុងនោះក៏មានគូធំ១គូដែលជាការប៉ះគ្នារវាងក្លិបបាល់ទាត់ឡាយហ្វ ទទួលក្រុម សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ វេលាម៉ោង ៦:០០ នាទីល្ងាច នាកីឡដ្ឋានឡាយហ្វ ដោយកាលពីជើងទី១កន្លងទៅ សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ បានបរាជ័យក្នុងផ្ទះខ្លួបឯង ដោយលទ្ធផល ០ទល់២ ជាមួយក្លិបបាល់ទាត់ឡាយហ្វ។


បច្ចុប្បន្ននេះក្រុមទាំង២មានកីឡាករបញ្ចប់ទីច្បាស់ដូចគ្នា ដោយសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ មាន កីឡាករ នួន បុរី កំពុងតែកាន់កាប់តំណែង Top Scorer មាន ១៧គ្រាប់ ខណៈដែលឡាយហ្វ មានកីឡដ្ឋា ATUHEIRE KIPSON មាន ៩គ្រាប់ ឈរលេខ៣ក្នុង តារាង Top Scorer ។

គួរឱ្យដឹងផងដែរថាឆ្លងកាត់ការប្រកួត១៣សប្ដាហ៍កន្លងទៅសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ កំពុងឈរលេខ២ មាន ២៥ពិន្ទុ ខណៈដែល ក្លិបបាល់ទាត់ឡាយហ្វខេត្តព្រះសីហនុ មាន ២៤ពិន្ទុ៕