logo

CL2 ឈានដល់សប្ដាហ៍ទី១២ ខណៈដែលក្លិបបាល់ទាត់វិសាខា(ខ) ឈរកំពូលតារាង

Admin
03 Jan 2024 15:11
722

ការប្រកួតជម្រើសខេមបូឌានលីគ២រដូវកាល២០២៣/២៤ បានឈានដល់សប្ដាហ៍ទី១២នៅចុងសប្ដាហ៍ ថ្ងៃសៅរ៍ ទី០៦ និងទី០៧ ខែមករា ឆ្នាំ២០២៤ នេះហើយ។

ដោយឆ្លងកាត់ការប្រកួត១១សប្ដាហ៍កន្លងទៅ ក្លិបបាល់ទាត់វិសាខា(ខ)កំពុងឈរកំពូលតារាងមាន ២១ពិន្ទុ តាមពីក្រោយដោយសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ មាន ២១ពិន្ទុដូចគ្នា និងលេខ៣ ក្លិបាល់ទាត់ឡាយហ្វខេត្តព្រះសីហនុ​ ខណៈដែលក្លិបបាល់ទាត់អង្គរស៊ីធី នៅបាតតារាងមានត្រឹមតែ២ពិន្ទុប៉ុណ្ណោះ។

គួរបញ្ជាក់ឱ្យដឹងផងដែរថាការប្រកួតសប្ដាហ៍ទី១២នេះថ្ងៃសៅរ៍មាន ២គូរួមមាន៖ កងយោធពលខេមរភូមិន្ទ ទទួល អង្គរស៊ីធី វេលាម៉ោង ៣:៣០នាទីរសៀល នាកីឡដ្ឋាន Tiffy Army និង សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ទទួល វិសាខា (ខ) វេលាម៉ោង ៣:៣០នាទីរសៀល នាទីលាន បណ្ឌិត្យសភានគរបាលកម្ពុជា ចំណែកថ្ងៃអាទិត្យ ទី០៧ ខែមករា ឆ្នាំ២០២៤ មាន២គូរួមមាន៖ ក្លិបបាល់ទាត់សៀមរាប ទទួល ឡាយហ្វខេត្តព្រះសីហនុ វេលាម៉ោង ៣:៣០នាទីរសៀល កីឡដ្ឋាន ស្វាយធំ និង សាលាបាល់ទាត់ជាតិបាទី អាយុក្រោម១៨ឆ្នាំ ទទួល អាយអេសអាយដង្កោសែនជ័យ (ខ) នាទីលាន សាលាបាល់ទាត់ជាតិបាទី៕