CPL សប្ដាហ៍ទី១៦ វិលមកវិញនៅចុងសប្ដាហ៍នេះ ក្រោយពីសម្រាកមួយសប្ដាហ៍
ការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគរដូវកាល២០២៣/២៤ សប្ដាហ៍ទី១៦ នឹងវិលត្រឡប់មកវិញហើយនៅចុងសប្ដាហ៍នេះ ក្រោយពីសម្រាកមួយសប្ដាហ៍ ដើម្បីទុកពេលឱ្យក្រុមជម្រើសជាតិប្រមូលផ្ដុំហ្វឹកហាត់ប្រកួតសាកល្បងសមត្ថភាពជាមួយជម្រើសជាតិកាតា។

CPL សប្ដាហ៍ទី១៦ នឹងធ្វើការប្រកួតនៅថ្ងៃសៅរ៍ ទី០៦ ឆ្នាំ២០២៤ មានចំនួន២គូដំណាលគ្នា ដោយ ណាហ្គាវើលដ៍ ទទួល បឹងកេត វេលាម៉ោង ៦:០០នាទីល្ងាច នាកីឡដ្ឋាន ខេត្តកំពង់ស្ពឺ និង អាយអេសអាយ ទទួលក្រុមមកពីខេត្តតាកែវ គិរីវង់សុខសែនជ័យ វេលាម៉ោង ៦:០០នាទីល្ងាច នាកីឡដ្ឋាន AIA KMH Park ។ ចំណែកឯថ្ងៃអាទិត្យ ទី០៧ ឆ្នាំ២០២៤ មាន ៣ប្រកួត រួមមាន៖ កងយោធពលខេមរភូមិន្ទ ទទួល វិសាខា វេលាម៉ោង វេលាម៉ោង ៦:០០នាទីល្ងាច នាកីឡដ្ឋាន Tiffy Army ព្រះខ័នរាជស្វាយរៀង ទទួល ព្រៃវែង វេលាម៉ោង ៦:០០នាទីល្ងាច នាកីឡដ្ឋាន ខេត្តស្វាយរៀង និង១គូចុងក្រោយ សិង្ហក្រហមភ្នំពេញក្រោន បើកទ្វារផ្ទះ Smart R.S.N ទទួលក្រុមមកពីសៀមរាប ខ្លាទឹកក្រូចអង្គរថាយហ្គឺរ វេលាម៉ោង ៦:០០នាទីល្ងាច ។

គួរឱ្យដឹងផងដែរថាឆ្លងកាត់ការប្រកួតគ្នា១៥សប្ដាហ៍កន្លងទៅ ក្លិបព្រះខ័នរាជស្វាយរៀង នៅតែរក្សាកំពូលតារាង មាន ៣៧ពិន្ទុ តាមពីក្រោយដោយ ភ្នំពេញក្រោន មាន ៣៣ លេខ៣ វិសាខា មាន ២៦ពិន្ទុ និងលេខ៤ គឺអាយអេសអាយ ដង្កោសែនជ័យ មាន ២៣ពិន្ទុ៕

