កីឡករ MARCUS HABER រក Hat-Trick ២សប្ដាហ៍ជាប់គ្នា
ការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគរដូវកាល២០២៣/២៤ សប្ដាហ៍ទី១៥ ព្រះខ័នរាជស្វាយរៀងបានយកឈ្នះវិសាខាចុងម៉ោងដោយលទ្ធផល ៤ទល់៣ ដោយ៤គ្រាប់របស់ព្រះខ័នរាជស្វាយរៀងរកបានដោយកីឡាករ MARCUS HABER ៣គ្រាប់ម្នាក់ឯង និង កីឡាករ Iago Bento ១គ្រាប់។

កីឡករ MARCUS HABER ក្លាយជាកីឡាករដំបូងគេដែលរកគ្រាប់បាល់បញ្ចូលទី Hat-Trick ២សប្ដាហ៍ជាប់គ្នា ដោយលើកទី១ រកបានបាននៅសប្ដាហ៍ទី ១៤ ជាមួយនឹងអង្គរថាយហ្គឺរ និង លើកទី២សប្ដាហ៍ទី១៥ ជាមួយនឹងវិសាខា។

គួរបញ្ជាក់ឱ្យដឹងផងដែរថា កីឡាករខ្សែប្រយុទ្ធសញ្ជាតិកាណាដា MARCUS WARREN HABER កំពុងរក្សាកំពូលតារាងអ្នករកគ្រាប់បាល់បញ្ចូលទីច្រើនជាងគេគិតត្រឹមសប្ដាហ៍ទី១៥ មាន ១៩គ្រាប់ តាមពីក្រោយដោយកីឡាករ YOSHIHAMA RYOHEI របស់បឹងកេតមាន ១០គ្រាប់៕


