ពានរង្វាន់ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២២នេះ រកឃើញ ៤ក្រុម ប្រជែងយកពានបន្ទាប់ពីបញ្ចប់ជុំទី៣កាលពីសប្តាហ៍មុន
បន្ទាប់ពីមានការប្រកួតប្រជែង ទាំង៨ក្រុមក្នុងលីគកំពូលកម្ពុជា អស់រយៈពេល ២១សប្តាហ៍ រួចមកអីឡូវនេះ បានរកឃើញក្រុមដែរមានពិន្ទុ លើសគេទាំង៤ក្រុមហើយ។ ដែល ក្លិបបាល់ទាត់ព្រខ័នរាជស្វាយរៀងមាន ៤៦ពិន្ទុ ក្លិបបាល់ទាត់វិសាខាមាន ៤០ពិន្ទុ ក្លិបបាល់ទាត់ភ្នំពេញក្រោន មាន ៣៦ពិន្ទុ និង ក្លិបបាលទាត់បឹងកេត មាន ៣៥ពិន្ទុ ។

ក្រុមទាំង៤ នឹងធ្វើការប្រកួត ក្នុងដីនិងក្រៅដី ដើម្បីសន្សំពិន្ទុ បូកជាមួយពិន្ទុដែលមានស្រាប់ ទាំង៣ជុំ ដើម្បីរកក្រុមដែរមានពិន្ទុលើសគេមកលើកពានលីគកំពូលកម្ពុជា រដូវកាល២០២២នេះ។ ការប្រកួតនឹងចាប់ផ្តើមពីថ្ងៃទី ២៩ តុលា ដល់ថ្ងៃទី ០៣ ឆ្នូ ២០២២ ។

ដូច្នេះ សូមបងប្អូនកុំភ្លេចចូលរូមទស្សនាផ្ទាល់ អោយបានច្រើនកុះករ ។

