logo

ភ្នំពេញក្រោនឡើងមកលេខ២បណ្ដោះអាសន្នក្រោយយកឈ្នះវិសាខា១ទល់០

Admin
18 Sep 2023 10:16
437

ភ្នំពេញក្រោនបានយកឈ្នះយ៉ាងតឹងតែងលើកវិសាខាដោយលទ្ធផល១ទល់០ កាលពីយប់មិញនៃការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគរដូវកាល២០២៣/២៤ សប្ដាហ៍ទី៥។

ក្រោយពីឈ្នះវិសាខាយប់មិញនេះធ្វើឱ្យភ្នំពេញក្រោយឡើងមកកាន់លេខរៀងទី២ បណ្ដោះអាសន្ន ខណៈដែលវិសាខាបានធ្លាក់ទៅលេខ៤ក្នុងតារាងចំណាត់ថ្នាក់សប្ដាហ៍ទី៥។

គួរឱ្យដឹងផងដែរថាក្រោយឆ្លងកាត់៥ប្រកួតភ្នំពេញក្រោនយកឈ្នះ៤ប្រកួត និងចាញ់១ប្រកួតមាន ១២ពិន្ទុ ខណៈដែលព្រះខ័នរាជស្វាយរៀងឈរកំពូលតារាងក្រោយ៥ប្រកួតឈ្នះទាំង៥ប្រកួតមាន ១៥ពិន្ទុពេញ។ 

សូមបញ្ជាក់ឱ្យដឹងផងដែរ ក្រោយបញ្ចប់ភារកិច្ចប្រកួតលីគភ្នំពេញក្រោននឹងឡើងទៅកាន់ប្រទេសហ្វីលីពីននៅរសៀលនេះ ដើម្បីធ្វើការប្រកួតពានរង្វាន់ AFC CUP វគ្គជម្រុះក្នុងពូល៕