logo

តោះមកដឹងខ្លះៗពីប្រវត្តជួបគ្នារវាង វិសាខា និង ភ្នំពេញក្រោ​ន មុនប៉ះគ្នាចុងសប្ដាហ៍នេះ !

Admin
13 Sep 2023 13:01
806

ការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគរដូវកាល២០២៣/២៤ សប្ដាហ៍ទី៥ បានវិលត្រឡប់មកវិញហើយនៅចុងសប្ដាហ៍នេះ ក្រោយពីសម្រាកថ្ងៃ FIFA DAY ២សប្ដាហ៍កន្លងទៅ។

ក្នុងជំនួបធំប្រចាំសប្ដាហ៍ក្រុមវិសាខាបើកទ្វារផ្ទះទទួលក្រុមសិង្ហក្រហមភ្នំពេញក្រោន វេលាម៉ោង ៦:០០ នាទីល្ងាច នាកីឡដ្ឋានព្រីនស៍។ មុនប៉ះគ្នាសប្ដាហ៍នេះមកដឹងពីប្រវត្តជួបគ្នា៥ប្រកួតចុងរបស់ក្រុមទាំង២គឺ វិសាខា ឈ្នះ២ ប្រកួត ភ្នំពេញក្រោន ឈ្នះ៣ប្រកួត ដោយ១ប្រកួតចុងក្រោយគឺភ្នំពេញក្រោនបានយកឈ្នះវិសាខា ២ទល់១ ក្នុងពានរង្វាន់គ្រុឌខេមបូឌានស៊ូភើខាប់ ឆ្នាំ២០២៣។

+ ពានរង្វាន់សម្ដេចហ៊ុនសែន

05/10/2022 ភ្នំពេញក្រោន ១-២ វិសាខា

12/10/2022  វិសាខា ២-១ ភ្នំពេញក្រោន

+ ពានរង្វាន់ខេមបូឌានព្រីមៀរលីគ

29/10/2022 ភ្នំពេញក្រោន ៤-៣ វិសាខា

26/11/2022  វិសាខា ២-៣ ភ្នំពេញក្រោន

+ ពានរង្វាន់គ្រុឌខេមបូឌានស៊ូភើខាប់ឆ្នាំ២០២៣

30/07/2023 ភ្នំពេញក្រោន ២-១ វិសាខា

គួរបញ្ជាក់ឱ្យដឹងផងដែរថាការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគរដូវកាល២០២៣/២៤ សម្រាប់សប្ដាហ៍ទី៥មាន២គូរ ថ្ងៃសៅរ៍ ទី១៦ ខែ  កញ្ញា ឆ្នាំ២០២៣ និង មាន៣គូរ ថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា ឆ្នាំ២០២៣៕