logo

កម្ពុជាបើកទ្វារទទួលក្រុមជម្រើសជាតិម៉ាកាវប្រកួតមិត្តភាពអន្ដរជាតិជាលើកទី២នាយប់នេះ! 

Admin
11 Sep 2023 13:39
464

ក្រុមជម្រើសកម្ពុជាកម្ពុជា នឹងធ្វើការប្រកួតមិត្តភាពអន្ដរជាតិជាលើកទី២របស់ខ្លួន វេលាម៉ោង ៧:០០ យប់នេះ ដោយត្រូវជួបជាមួយក្រុមជម្រើសជាតិម៉ាកាវ ក្រោយពីប្រកួតស្មើរជាមួយជម្រើសជាតិហុងកុង ១ទល់១ កាលពីថ្ងៃទី០៧ ខែកញ្ញា កន្លងទៅ។


នៅក្នុងសន្និសិទ្ធមុនការប្រកួតលោក Felix Dalmas គ្រូកម្ពុជាបានលើកឡើងថា៖ « យើងបានបន្តហ្វឹកហាត់បាន៣ថ្ងៃបន្ទាប់ពីប្រកួតជាមួយហុងកុង។ កីឡាកររបស់យើងមិនមានបញ្ហាអ្វីទេបន្ទាប់ពីប្រកួតជាមួយហុងកុង។ យើងគិតថាក្រុមម៉ាកាវជាក្រុមល្អមួយ ហើយពួកគេត្រៀមខ្លួនបានល្អតាមដែរមើលពីការប្រកួតរបស់ម៉ាកាវកន្លងមក យើងឃើញថាម៉ាកាវលេងជាក្រុមបានល្អ និងការរៀបចំក្រុមបានល្អផងដែរ ហើយពួកគេក៏មានកីឡាករដែលចូលសញ្ជាតិល្អៗមួយចំនួនផងដែរ ។ យើងសង្ឃឹមថាអ្នកគាំទ្រនិងមកចូលរួមដើម្បីលើកទឹកចិត្តដល់កីឡាកររបស់យើងនៅយប់នេះ »។

ចំណែកឯលោក Lazaro Fonseca Da Costa Oliveira គ្រូម៉ាកាវបានលើកឡើងថា៖ «ខ្ញុំគិតថាវាជាបញ្ហាដែរ ប៉ុន្តែយើងត្រូវតែគិតវិជ្ជមាន ខ្ញុំដឹងថាកម្ពុជា ជាក្រុមដែលលេងលឿន ការដាក់សម្ពាធរបស់គេខ្លាំង ប៉ុន្តែក្រុមយើងបានត្រៀមរួចរាល់សម្រាប់រឿងនេះ​ ពួកយើងពិតជាសប្បាយចិត្តដែរបានមកចូលរួមប្រកួតជាមួយកម្ពុជា ហើយនេះជាការប្រកួតទី៤របស់យើងបន្ទាប់ពីមាន covid19 ហើយយើងសង្ឃឹមថាយើងនិងធ្វើបានល្អនៅក្នុងប្រកួតនេះ។ យើងបានមើលពីការប្រកួតរវាងកម្ពុជានិងហុងកុង កម្ពុជាជាក្រុមដែរល្អ ដាក់សម្ពាធជាច្រើនទៅលើហុងកុង ហើយយើងក៏ត្រៀមខ្លួនរួចដែលក្នុងការតទល់ជាមួយកម្ពុជានៅយប់នេះ។» ។

គួររំលឹកឱ្យដឹងផងដែរថា ៥ប្រកួតចុងក្រោយរបស់កម្ពុជា ទល់នឹងម៉ាកាវ ឈ្នះ៣ ស្មើរ១ និងចាញ់១ ដោយ ៖ ខែមេសា ឆ្នាំ២០០៩ ឈ្នះម៉ាកាវ ២-១ ខែកុម្ភៈ ឆ្នាំ២០១១ ឈ្នះ ម៉ាកាវ ៣-១ ខែកុម្ភៈ ឆ្នាំ២០១១ ចាញ់ ម៉ាកាវ ៣-២ និងសម្រាប់ខែមីនា ឆ្នាំ២០១៥ សម្រាប់ការជម្រុះបាល់ទាត់ពិភពលោកឆ្នាំ២០១៨ យើងបានឈ្នះ ៣ទល់០នៅទឹកដីកម្ពុជា និងស្មើរ១ទល់១ នៅទឹកដីម៉ាកាវ៕