កម្ពុជាលីគ២ សប្ដាហ៍ទី២៖ ភ្នំពេញ ស៊ីធី ប៉ះ កណ្ដាល យូណាយធីត ខណៈសៀមរាប យូណាយធីត ជួប ឈើតុំ ពោធិ៍សាត់

Admin
26 Nov 2026 07:45
38

ការប្រកួតជម្រើសជើងឯក កម្ពុជាលីគ២ រដូវកាលនេះ បានឈានចូលដល់សប្ដាហ៍ទី២ ហើយ ដោយមានការប្រកួតចំនួន២ គូ នាចុងសប្ដាហ៍នេះ។
 
ក្នុងនោះ ក្លិបបាល់ទាត់ភ្នំពេញ ស៊ីធី នឹងត្រូវបើកទ្វារកីឡដ្ឋាន EDC ស្វាគមន៍ក្លិបបាល់ទាត់កណ្ដាល យូណាយធីត នៅថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ១៥:៣០ នាទីរសៀល។
 
ចំណែកការប្រកួតមួយគូទៀត ក្លិបសៀមរាប យូណាយធីត នឹងត្រូវជួបជាមួយក្លិបឈើតុំ ពោធិ៍សាត់ នៅថ្ងៃអាទិត្យ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ១៥:៣០ នាទីរសៀល នៅកីឡដ្ឋានឈើតុំ។


 
គួរបញ្ជាក់ថា ការប្រកួតជម្រើសជើងឯក កម្ពុជាលីគ២ មានក្លិបបាល់ទាត់ចំនួន៥ ចូលរួមប្រកួតប្រជែង រួមមាន ភ្នំពេញ ស៊ីធី អេហ្វស៊ី, ឡាយអិនឃីង អេហ្វស៊ី, សៀមរាប យូណាយធីត, ឈើតុំ ពោធិ៍សាត់ និងកណ្ដាល យូណាយធីត។
 
ដោយឡែក សម្រាប់តារាងចំណាត់ថ្នាក់បច្ចុប្បន្ន ភ្នំពេញ ស៊ីធី អេហ្វស៊ី និងសៀមរាប យូណាយធីត កំពុងឈរនៅលើកំពូលតារាង ដោយមាន៣ពិន្ទុដូចគ្នា។ រីឯក្លិបឡាយអិនឃីង អេហ្វស៊ី, ឈើតុំ ពោធិ៍សាត់ និងកណ្ដាល យូណាយធីត មិនទាន់រកបានពិន្ទុនៅឡើយទេ៕​


 
 
 
 
 
 
 

 
 

Cambodia League 2 Week 2: Phnom Penh City Face Kandal United, while Siem Reap United face Chheu Tom Pursat

Admin
26 Nov 2026 07:45
38

Cambodia League 2 has reached its second week, with two matches scheduled for this weekend. Phnom Penh City FC will host Kandal United at EDC Stadium on Saturday, November 28, 2026, at 3:30 PM.


In the other fixture, Siem Reap United will face Chheu Tom Pursat at Chheu Tom Stadium on Sunday, November 29, 2026, at 3:30 PM.

The five clubs are competing in this season's Cambodia League 2: Phnom Penh City FC, Lion King FC, Siem Reap United, Chheu Tom Pursat, and Kandal United.


Meanwhile, in the current standings, Phnom Penh City FC and Siem Reap United are at the top of the table with three points each. Lion King FC, Chheu Tom Pursat, and Kandal United are yet to earn a point.