ព្រះខ័នរាជស្វាយរៀង យកឈ្នះ Port FC ៤-១ ក្រោមក្រសែភ្នែកអ្នកគាំទ្រជាង ១៥,៥០០ នាក់

Admin
19 Nov 2026 13:59
303

ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង តំណាងឱ្យលីគកំពូលកម្ពុជា បានបង្ហាញទម្រង់លេងយ៉ាងល្អ ដោយយកឈ្នះក្លិប Port FC មកពីប្រទេសថៃ ក្នុងលទ្ធផល ៤-១ ដើម្បីទទួលបាន ៣ ពិន្ទុ ក្នុងពានរង្វាន់ ASEAN Club Championship ក្រោមការចូលរួមទស្សនាពីអ្នកគាំទ្រជាង ១៥,៥៦៥ នាក់។



ការប្រកួតនេះ គឺជាការប្រកួតជុំទី២ ក្នុងពូល B នៃពានរង្វាន់ ASEAN Club Championship Shopee Cup។ ក្នុងជំនួបដ៏គួរឱ្យចាប់អារម្មណ៍នេះ ព្រះខ័នរាជស្វាយរៀង បានបើកការនាំមុខនៅនាទីទី១៤ ដោយកីឡាករ មិន រតនៈ​ មុនពេល Martins Junior បន្ថែមគ្រាប់ទី២ នៅនាទីទី៤៣។



ចូលដល់វគ្គទី២ Tiago Alves បានស៊ុតបញ្ចូលទីគ្រាប់ទី៣ នៅនាទីទី៦៩ ខណៈ Kwame Peprah បានបន្ថែមគ្រាប់ទី៤ ដោយការទាត់បាល់ពិន័យ ១១ ម៉ែត្រ នៅនាទីទី៧៧ ដើម្បីជួយឱ្យព្រះខ័នរាជស្វាយរៀង ទទួលបានជ័យជម្នះក្នុងលទ្ធផល ៤-១។ ចំណែក គ្រាប់ទី១ របស់ Port FC រកបានដោយ Issam Al Sabhi នៅនាទី ៩០+១ ។


 
គួរបញ្ជាក់ថា ព្រះខ័នរាជស្វាយរៀង ស្ថិតក្នុងពូល B ជាមួយក្លិបខ្លាំងៗក្នុងតំបន់អាស៊ាន រួមមាន Johor Darul Ta'zim, Persib Bandung, Công An Hà Nội, Shan United, Lion City Sailors និង Port FC។

សូមជម្រាបថា ការប្រកួតបន្ទាប់ ព្រះខ័នរាជស្វាយរៀង នឹងត្រូវធ្វើដំណើរទៅជួបក្លិប Công An Hà Nội នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៦ នៅប្រទេសវៀតណាម ដោយការប្រកួតនឹងចាប់ផ្ដើមនៅវេលាម៉ោង ៧:៣០ នាទីយប់៕

Preah Khan Reach Svay Rieng Beat Port FC 4-1 in Front of More Than 15,000 Fans

Admin
19 Nov 2026 13:59
303

Preah Khan Reach Svay Rieng, representing the Cambodian Premier League, delivered an impressive performance to secure a convincing 4-1 victory over Thailand’s Port FC in the ASEAN Club Championship Shopee Cup, earning three valuable points in front of 15,565 spectators.

The match was the second group-stage fixture in Group B of the ASEAN Club Championship Shopee Cup. Svay Rieng took the lead in the 14th minute through Ratanak Min before Martins Junior doubled their advantage just before half-time in the 43rd minute.

After the break, Tiago Alves extended the lead with the third goal in the 69th minute. Kwame Peprah then converted a penalty in the 77th minute to make it 4-0 and put Svay Rieng firmly in control. Port FC managed to score a consolation goal through Issam Al Sabhi in stoppage time (90+1), making the final score 4-1 in favour of the Cambodian side.

Preah Khan Reach Svay Rieng are competing in Group B alongside several strong clubs from across Southeast Asia, including Johor Darul Ta'zim, Persib Bandung, Công An Hà Nội, Shan United, Lion City Sailors and Port FC.

Looking ahead, Preah Khan Reach Svay Rieng will travel to Vietnam for their next group-stage match against Công An Hà Nội on 10 December 2026. Kick-off is scheduled for 7:30 PM.