ព្រះខ័នរាជស្វាយរៀង ត្រៀមបើកទ្វារផ្ទះកម្ពុជាទទួលស្វាគមន៍ភ្ញៀវ Port FC ក្នុងពានរង្វាន់ ASEAN Club Championship

Admin
16 Nov 2026 09:59
100

ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង តំណាងឱ្យលីគកំពូលកម្ពុជា នឹងបើកទ្វារពហុកីឡដ្ឋានមរតកតេជោ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីទទួលស្វាគមន៍ក្រុមភ្ញៀវ Port FC មកពីប្រទេសថៃ ក្នុងការប្រកួតពានរង្វាន់ក្នុងពានរង្វាន់ ASEAN Club Championshipការប្រកួតនេះនឹងចាប់ផ្ដើមនៅវេលាម៉ោង ៧:០០ យប់។


 
គួរបញ្ជាក់ថា ព្រះខ័នរាជស្វាយរៀង ស្ថិតនៅក្នុងពូលតែមួយជាមួយក្លិបខ្លាំងៗក្នុងតំបន់អាស៊ាន រួមមាន Johor Darul Ta'zim, Persib Bandung, Công An Hà Nội, Shan United, Lion City Sailors និង Port FC។ 
បើក្រឡេកមកមើលសមត្ថភាពរបស់ក្រុមទាំងពីរវិញ Port FC គឺជាក្លិបមួយដែលមានភាពលេចធ្លោនៅក្នុងលីគកំពូលថៃ។ បច្ចុប្បន្ន ក្លិបនេះកំពុងឈរនៅកំពូលតារាង ដោយមាន ១៦ ពិន្ទុ។ ក្នុងចំណោមការប្រកួត ៥ លើកចុងក្រោយ Port FC ទទួលបានជ័យជម្នះ ៣ លើក ស្មើ ១ លើក និងចាញ់ ១ លើក។



ចំណែកឯ ព្រះខ័នរាជស្វាយរៀង ក៏ជាក្លិបដែលមានសមត្ថភាពប្រកួតប្រជែងខ្ពស់នៅក្នុងលីគកំពូលកម្ពុជាផងដែរ។ បច្ចុប្បន្ន ក្រុមនេះកំពុងឈរនៅចំណាត់ថ្នាក់លេខ២ ដោយមាន ១៤ ពិន្ទុ។ ក្នុងការប្រកួត ៥ លើកចុងក្រោយ ក្រុមស្វាយរៀងទទួលបានជ័យជម្នះ ៤ លើក និងស្មើ ២ លើក។
 
យ៉ាងណាមិញ បើក្រឡេកទៅមើលលទ្ធផលប្រកួតក្នុងពានក្នុងពានរង្វាន់ ASEAN Club Championship កន្លងមក ព្រះខ័នរាជស្វាយរៀង បានរងបរាជ័យក្រោមថ្វីជើងក្រុម Johor Darul Ta'zim ក្នុងលទ្ធផល ០-៦ ខណៈ Port FC ក៏បានរងបរាជ័យក្រោមថ្វីជើងក្រុម Persib Bandung ក្នុងលទ្ធផល ១-៣ ផងដែរ។


ជំនួបរវាងក្រុមទាំងពីរនៅថ្ងៃទី១៩ ខែវិច្ឆិកាខាងមុខនេះ គឺជាឱកាសសម្រាប់ព្រះខ័នរាជស្វាយរៀង ក្នុងការស្វែងរកជ័យជម្នះនៅក្នុងពានរង្វាន់កម្រិតតំបន់មួយនេះ ខណៈការប្រកួតក៏នឹងក្លាយជាការប្រកួតដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់អ្នកគាំទ្របាល់ទាត់កម្ពុជាផងដែរ៕
 
 រូបភាព៖​ aseanutdfc វេបសាយ 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 

 

Preah Khan Reach Svay Rieng Host Port FC at Morodok Techo Stadium

Admin
16 Nov 2026 09:59
100

Preah Khan Reach Svay Rieng, representing the Cambodian Premier League, are set to welcome Port FC at Morodok Techo Stadium on November 19, 2026, in the ASEAN Club Championship. The match will kick off at 7:00 PM.


Preah Khan Reach Svay Rieng are in the same group as several strong clubs from Southeast Asia, including Johor Darul Ta'zim, Persib Bandung, Công An Hà Nội, Shan United, Lion City Sailors, and Port FC.


Looking at both teams' current form, Port FC have been performing well in the Thai League. They currently sit at the top of the league table with 16 points. In their last five matches, they have recorded three wins, one draw, and one loss.


Meanwhile, Preah Khan Reach Svay Rieng have also shown good form in the Cambodian Premier League. They currently sit in second place with 14 points. In their recent matches, the Svay Rieng side have recorded four wins and two draws.


In their previous ASEAN Club Championship matches, Preah Khan Reach Svay Rieng suffered a 6-0 defeat against Johor Darul Ta'zim. Port FC also lost their match against Persib Bandung, with a final score of 3-1.


The upcoming match on November 19 will be an important opportunity for Preah Khan Reach Svay Rieng to fight for their first victory in the competition. It will also be an exciting match for Cambodian football fans as they look forward to seeing their local club compete against a strong Thai side.

photo: aseanutdfc website