logo

វិសាខាទទួលបរាជ័យលើកដំបូងក្នុងពានខេមបូឌានលីគខាប់២០២៣

Admin
24 Apr 2023 10:55
649

ក្លិបបាល់ទាត់វិសាខាបានបរាជ័យលើកដំបូងក្រោមថ្វីជើងម្ចាស់ផ្ទះណាហ្គាវើលដ៍ដោយលទ្ធផល ១ទល់០ នៃការប្រកួតពានរង្វាន់ខេមបូឌានលីគខាប់២០២៣ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទី១។ ហើយ១គ្រាប់របស់ណាហ្គាវើលដ៍រកបានដោយកីឡាករ ដាវ នីម នៅនាទីទី០៨ ។

ក្រោយពីណាហ្គាវើលដ៍នាំមុខ១គ្រាប់មុន វិសាខាបានព្យាយាមដាក់សម្ពាធវាយបកតាមស្មើរវិញដែរ តែមិនមានសំណាង ដោយមានការជួយសង្គ្រោះបាល់ពីអ្នកចាំទី ស៊ូ យ៉ាទី ជាច្រើនលើកច្រើនសារ រហូតដល់ចប់ការប្រកួតរក្សាលទ្ធផល ១ទល់០ ដដែល។

គួរបញ្ជាក់ឱ្យដឹងផងដែរថា វិសាខាបើកទ្វារផ្ទះទទួលនាគមាសណាហ្គាវើលដ៍ សម្រាប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើង២ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ៦:៣០ នាទីល្ងាច នៅកីឡដ្ឋានព្រីនស៍។