អ្នកគាំទ្រប្រមាណ ៥៦,០០០ នាក់ បានចូលរួមទស្សនាការប្រកួតខេមបូឌានព្រីមៀរលីគ គិតត្រឹមសប្ដាហ៍ទី៦
អ្នកគាំទ្រប្រមាណ ៥៦,០០០ នាក់ បានចូលរួមទស្សនាការប្រកួតខេមបូឌានព្រីមៀរលីគ រដូវកាល ២០២៦/២៧ ដោយផ្ទាល់នៅតាមកីឡដ្ឋានទាំង ៩ គិតត្រឹមសប្ដាហ៍ទី៦។
យោងតាមទិន្នន័យបច្ចុប្បន្នដែលទទួលបានពីស្នងការប្រកួត ក្នុងចំណោមកីឡដ្ឋានទាំង ៩ ដែលបានប្រើប្រាស់ក្នុងការប្រកួតលីគកំពូលកម្ពុជា កីឡដ្ឋានព្រះខ័នរាជស្វាយរៀង ទទួលបានអ្នកគាំទ្រចូលរួមទស្សនាច្រើនជាងគេ ដោយមានចំនួន ២២,៧៧៣ នាក់។ បន្ទាប់មកគឺកីឡដ្ឋានស្មាត មានចំនួន ១០,៧៣១ នាក់ និងកីឡដ្ឋានអង្គរថាយហ្គឺរ មានចំនួន ៩,៥៦៥ នាក់។

គួរបញ្ជាក់ផងដែរថា បើគិតត្រឹមសប្ដាហ៍ទី៥ ចំណាត់ថ្នាក់នៅលើតារាងលីគបច្ចុប្បន្ន ក្រុមវិសាខា កំពុងឈរនៅកំពូលតារាង ដោយមាន ១៦ ពិន្ទុ តាមពីក្រោយដោយក្រុមណាហ្គាវើលដ៍ មាន ១៤ ពិន្ទុ និងក្រុមព្រះខ័នរាជស្វាយរៀង មាន ១១ ពិន្ទុ។ ចំណែកក្រុមអង្គរថាយហ្គឺរ មាន ៨ ពិន្ទុ, អឹម អូ អាយ កំពង់ដេវ៉ា និងឡាយហ្វ ខេត្តព្រះសីហនុ មាន ៧ ពិន្ទុ, ភ្នំពេញក្រោន មាន ៦ ពិន្ទុ, អាយ អេស អាយ ដង្កោសែនជ័យ មាន ៥ ពិន្ទុ, បឹងកេត និងគិរីវង់សុខសែនជ័យ មាន ៤ ពិន្ទុ ខណៈកងយោធពលខេមរភូមិន្ទ មិនទាន់មានពិន្ទុនៅឡើយ។

នៅសប្ដាហ៍ទី៧ នឹងមានការចំនួន៥គូរ ដោយក្នុងនោះរួមមាន៖

ដូច្នេះ សូមបងប្អូនអ្នកគាំទ្រទាំងអស់ បន្តចូលរួមគាំទ្រ និងទស្សនាការប្រកួតសប្ដាហ៍ទី៦ ដោយផ្ទាល់នៅតាមកីឡដ្ឋាន ដើម្បីលើកទឹកចិត្តដល់ក្រុមដែលខ្លួនស្រឡាញ់ និងរួមចំណែកលើកស្ទួយវិស័យបាល់ទាត់កម្ពុជា៕
56,000 spectators as week6 of the Cambodian Premier League
Approximately 56,000 fans have attended the Cambodian Premier League (CPL) 2026/27 season matches in person across all nine stadiums as of Week 6.
According to the latest data provided by the match commissioners, among the nine stadiums hosting CPL matches, Svay Rieng Stadium has recorded the highest attendance, with 22,773 fans. Smart Stadium follows with 10,731 fans, while Angkor Tiger Stadium has welcomed 9,565 fans.

Meanwhile, as of Week 5, Visakha currently lead the league standings with 16 points, followed by NagaWorld with 14 points and Preah Khan Reach Svay Rieng with 11 points. Angkor Tiger sit fourth with 8 points, while MOI Kompong Dewa and Life Sihanoukville have collected 7 points each. Phnom Penh Crown have 6 points, ISI Dangkor Senchey have 5 points, Boeung Ket and Kirivong Sok Sen Chey have 4 points each, while National Defense have yet to earn a point.

In Week 7, five exciting matches are scheduled to take place, featuring the following fixtures:

CPL invites all football fans to come out and support their favourite teams by watching the Week 7 matches at the stadiums. Your support plays an important role in creating an exciting atmosphere and contributing to the continued growth of Cambodian football.

