វិសាខា បន្តឈ្នះ ខណៈបឹងកេត ទទួលបាន៣ពិន្ទុលើកដំបូង ក្នុងសប្តាហ៍ទី៦

Admin
02 Nov 2026 02:34
86

ការប្រកួតជម្រើសជើង ឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៦/២៧ សប្តាហ៍ទី៦ បានបញ្ចប់ទៅដោយមានលទ្ធផលគួរឱ្យចាប់អារម្មណ៍ ខណៈក្រុមវិសាខា បន្តបង្ហាញទម្រង់លេងយ៉ាងល្អ ដោយទទួលបានជ័យជម្នះជាបន្តបន្ទាប់ រីឯក្រុមបឹងកេត ក៏បានរកឃើញជ័យជម្នះលើកដំបូងរបស់ខ្លួនក្នុងរដូវកាលនេះផងដែរ។


 
ក្នុងចំណោមការប្រកួតទាំង៥គូ វិសាខា បានយកឈ្នះ អាយអេសអាយ ដង្កោសែនជ័យ ដោយលទ្ធផល ៣-០ នៅកីឡដ្ឋាន ស្មាត ខណៈបឹងកេត ក៏បានយកឈ្នះអង្គរថាយហ្គឺរ ក្នុងលទ្ធផល ១-០ ដើម្បីបញ្ចប់ការរង់ចាំជ័យជម្នះលើកដំបូងរបស់ខ្លួន។

 
ដោយឡែក ការប្រកួត៣គូផ្សេងទៀត រួមមាន៖ ណាហ្គាវើលដ៍ បានត្រឹមស្មើ គិរីវង់សុខសែនជ័យ ១-១, កងយោធពលខេមរភូមិន្ទ ចាញ់ ឡាយហ្វ ខេត្តព្រះសីហនុ ០-៤ និងភ្នំពេញក្រោន បានរងបរាជ័យក្នុងដី ក្រោមថ្វីជើង អឹមអូអាយ កំពង់ដេវ៉ា ដោយលទ្ធផល ០-១។
 
បន្ទាប់ពីការប្រកួតសប្តាហ៍នេះ វិសាខា បន្តឈរកំពូលតារាងដោយមាន ១៦ពិន្ទុ ពីការប្រកួត៦លើក ខណៈណាហ្គាវើលដ៍ ឈរលេខ២ មាន ១៤ពិន្ទុ។ ព្រះខ័នរាជស្វាយរៀង ឈរលេខ៣ មាន ១១ពិន្ទុ ប៉ុន្តែទើបប្រកួតបាន៥លើកប៉ុណ្ណោះ។ ចំណែកឯនៅតំបន់ពាក់កណ្តាលតារាង អង្គរថាយហ្គឺរ ឈរលេខ៤ មាន៨ពិន្ទុ ខណៈ ឡាយហ្វ ខេត្តព្រះសីហនុ, អឹមអូអាយ កំពង់ដេវ៉ា មាន៧ពិន្ទុដូចគ្នា និង ភ្នំពេញក្រោន ឈរលេខ៧ មាន៦ពិន្ទុ។


 

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ បឹងកេត បានរំកិលឡើងមកឈរលេខ៩ មាន៤ពិន្ទុ ក្រោយទទួលបានជ័យជម្នះលើកដំបូង ខណៈគិរីវង់សុខសែនជ័យ ក៏មាន៤ពិន្ទុដូចគ្នា រីឯកងយោធពលខេមរភូមិន្ទ នៅតែបន្តស្ថិតនៅបាតតារាង ដោយមិនទាន់រកបានពិន្ទុសោះ ក្រោយឆ្លងកាត់ការប្រកួត៦លើក។
 
គួរឱ្យដឹងផងដែរថាការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៦/២៧ កាន់តែមានភាពជក់ចិត្ត ខណៈការប្រជែងនៅកំពូលតារាង និងការប្រកួតប្រជែងដើម្បីស្វែងរកជ័យជម្នះដំបូងរបស់ក្រុមនីមួយៗ នៅតែជាចំណុចដែលអ្នកគាំទ្រត្រូវតាមដានបន្តទៀតផងដែរ។

Admin
02 Nov 2026 02:34
86