ជម្រើសជើងឯកកម្ពុជាលីគ២ ត្រៀមវិលត្រឡប់មកវិញនៅពាក់កណ្ដាលខែវិច្ឆិកា ខាងមុខនេះ

Admin
04 Oct 2026 17:34
10

ការប្រកួតជម្រើសជើងឯកកម្ពុជាលីគ២ រដូវកាល ២០២៦/២៧ នឹងវិលត្រឡប់មកបន្តការប្រកួតជាថ្មីឆាប់ៗខាងមុខនេះ បន្ទាប់ពីការរង់ចាំរបស់អ្នកគាំទ្របាល់ទាត់កម្ពុជា អស់រយៈពេលប្រមាណជា ២រដូវកាលកន្លងមក ។

ការប្រកួតនឹងមានការចូលរួមពីក្លិបចំនួន៥ រួមមាន ភ្នំពេញស៊ីធី អេហ្វស៊ី, ឡាយអិនឃីង អេហ្វស៊ី , សៀមរាបយូណាយធីត, ឈើតុំ ពោធិ៍សាត់ និង កណ្ដាលយូណាយធីត។


 
ការវិលត្រឡប់នៃការប្រកួតលីគ២ រដូវកាលថ្មីនេះ នឹងក្លាយជាឱកាសសម្រាប់ក្លិបថ្មីៗទាំងអស់ដើម្បីបង្ហាញសមត្ថភាព និងការត្រៀមខ្លួនរបស់ខ្លួនក្នុងការប្រជែងលើទីលាន ខណៈដែលអ្នកគាំទ្រក៏អាចរង់ចាំទស្សនាការប្រកួតដែលពោរពេញដោយភាពស្វិតស្វាញ និងការប្រជែងគ្នាយ៉ាងខ្លាំងក្លា។
 
ជាមួយនឹងការបន្តអភិវឌ្ឍបាល់ទាត់នៅកម្ពុជា ខេមបូឌានលីគ២ ក៏ជាការប្រកួតដ៏សំខាន់សម្រាប់ក្លិប និងកីឡាករក្នុងការបង្កើនបទពិសោធន៍ប្រកួតប្រជែង ព្រមទាំងបង្ហាញសមត្ថភាពឆ្ពោះទៅកាន់កម្រិតខ្ពស់ជាងមុន។
 
គួរឱ្យដឹងផងដែរថា ពិធីចាប់ឆ្នោតផ្លូវការជម្រើសជើងឯក កម្ពុជាលីគ២ រដូវកាល ២០២៦/២៧ នឹងធ្វើឡើងនាថ្ងៃពុធ​​ ទី២១ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ ។ រង់ចាំមើលថាតើក្រុមខ្លាំងណាខ្លះនឹងត្រូវជួបគ្នានៅ សប្ដាហ៍ទី១ ?
 

Cambodian League 2 Set to Return in November

Admin
04 Oct 2026 17:34
10

Cambodian League 2 is set to return in the coming weeks, following a wait of nearly two seasons for Cambodian football fans.
 
Five clubs will take part in the new season: Phnom Penh City FC, Lion King FC, Siem Reap United FC, Chheu Tom Pursat FC, and Kandal United FC.


 
The return of Cambodian League 2 will provide an opportunity for the participating clubs to showcase their abilities and preparation as they compete on the pitch. Fans can also look forward to exciting matches, with the teams expected to battle hard throughout the season.
 
As Cambodian football continues to develop, Cambodian League 2 will play an important role in providing clubs and players with valuable competitive experience, while giving them an opportunity to demonstrate their abilities and progress to a higher level of competition.


It is also known that the official draw ceremony for Cambodian League 2 will be held on Wednesday, October 21, 2026. Stay tuned to find out which teams will face each other in Week 1.