ខេមបូឌានព្រីមៀរលីគ ២០២៦/២៧ ៣សប្ដាហ៍ដំបូង ទាក់ទាញអ្នកចូលទស្សនាផ្ទាល់តាមកីឡដ្ឋាន សរុបជិត២៨,០០០ នាក់

Admin
22 Sep 2026 04:00
205

ការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៦/២៧ បានបង្ហាញពីការចាប់អារម្មណ៍កាន់តែខ្លាំងពីសំណាក់អ្នកគាំទ្របាល់ទាត់កម្ពុជា ខណៈចំនួនអ្នកចូលទស្សនាផ្ទាល់នៅតាមកីឡដ្ឋានក្នុង ៣ សប្ដាហ៍ដំបូង សរុបមានរហូតដល់ ២៧,៤៨៦ នាក់


 
តាមទិន្នន័យដែលទទួលបានសប្ដាហ៍ទី១ មានចំនួន ៧,៣០០ នាក់, សប្ដាហ៍ទី២ មានចំនួន ១៣,៣១៥ នាក់, សប្ដាហ៍ទី៣ មានចំនួន ៦,៨៧១ នាក់ សរុបទាំង ៣ សប្ដាហ៍មានចំនួន ២៧,៤៨៦ នាក់


 
បើយើងតាមទិន្នន័យខាងលើ សប្ដាហ៍ទី២ ក្លាយជាសប្ដាហ៍ដែលមានអ្នកទស្សនាច្រើនជាងគេ ក្នុងចំណោម ៣ សប្ដាហ៍ដំបូង សប្ដាហ៍ទី២ មានអ្នកគាំទ្រចូលទស្សនាផ្ទាល់ច្រើនជាងគេ ដោយមានរហូតដល់ ១៣,៣១៥ នាក់ ដែលបង្ហាញពីបរិយាកាសដ៏កក្រើកនៅតាមកីឡដ្ឋាន និងការចូលរួមរបស់អ្នកគាំទ្រជាមួយក្លិបដែលខ្លួនស្រឡាញ់ ជាពិសេសគឺកីឡដ្ឋានស្វាយរៀងដែលមានចំនួនអ្នកទស្សនាដល់ទៅ ៧,៤៩៥ នាក់ ជាមួយគ្នានេះដែរ សប្ដាហ៍ទី១ មានអ្នកទស្សនា ៧,៣០០ នាក់ ខណៈ សប្ដាហ៍ទី៣ មានអ្នកទស្សនា ៦,៨៧១ នាក់


 
ចំនួនតួលេខ ២៧,៦៨៦ នាក់ ក្នុងរយៈពេលត្រឹមតែ ៣ សប្ដាហ៍ គឺជាសញ្ញាមួយដ៏ល្អដែលបង្ហាញថា បរិយាកាសនៅកីឡដ្ឋាននៅតែជាផ្នែកសំខាន់មួយសំខាន់សម្រាប់បទពិសោធន៍របស់អ្នកគាំទ្រ CPL ដែលចូលរួមគាំទ្រក្រុមរបស់ខ្លួន ធ្វើឱ្យការប្រកួតនីមួយៗនៃខេមបូឌានព្រីមៀរលីគ កាន់តែមានភាពរស់រវើក និងទាក់ទាញ។


រង់ចាំមើលថាតើសប្ដាហ៍បន្ទាប់ នឹងមានអ្នកគាំទ្រច្រើនប៉ុណ្ណា?

Admin
22 Sep 2026 04:00
205

The 2026/27 Cambodian Premier League (CPL) Championship has continued to attract strong interest from Cambodian football fans, with 27,486 people attending matches at stadiums during the first three weeks of the season.


According to the attendance data, Week 1 recorded 7,300 fans, followed by 13,315 in Week 2 and 6,871 in Week 3, bringing the total to 27,486.

Week 2 recorded the highest turnout among the three weeks, with 13,315 fans attending matches. The strong turnout reflected the vibrant atmosphere at stadiums and supporters’ enthusiasm for their clubs. In particular, Svay Rieng Stadium welcomed 7,495 fans during the week.


Meanwhile, Week 1 saw 7,300 fans, while Week 3 recorded 6,871. The figure of 27,486 people in just three weeks highlights the continued importance of the stadium experience for CPL supporters. Their presence and passion have helped create a lively atmosphere and make each Cambodian Premier League match more engaging.


Stay tuned to see how many fans will turn out in the coming weeks.