លីគ​កម្ពុជា សប្តាហ៍ទី១៖ ក្រុមពីរទទួលបាន ៣ពិន្ទុ ខណៈក្រុមប្រាំមួយចែកគ្នាម្នាក់មួយពិន្ទុ

Admin
08 Sep 2026 12:00
275

ការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៦/២៧ បានចាប់ផ្តើមកាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានក្រុមចំនួន ១០ បានចូលរួមប្រកួត ខណៈក្រុមមួយត្រូវសម្រាក។ សប្តាហ៍ទី១ បានផ្តល់នូវការចាប់ផ្តើមដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់រដូវកាលថ្មី ដោយមានការប្រកួតប្រជែងយ៉ាងស្វិតស្វាញ ការគាំទ្រយ៉ាងច្រើនពីអ្នកគាំទ្រ។
 
នៅក្នុងសប្តាហ៍ទី១ ព្រះខ័នរាជស្វាយរៀង និង វិសាខា គឺជាក្រុមដែលរកបាន ៣ពិន្ទុ។ ចំណែក  អាយ អេស អាយ, បឹងកេត , ណាហ្គាវើលដ៍, ភ្នំពេញក្រោន, អឹម អូ អាយ និង អង្គរថាយហ្គឺរ រកបានមួយពិន្ទុប៉ុណ្ណោះ។



ក្នុងការប្រកួតចំនួន ៥ គូ អ្នកគាំទ្រសរុបចំនួន ៧,៣០០ នាក់បានចូលរួមទស្សនា និងគាំទ្រក្រុមដែលពួកគេស្រឡាញ់។ ចំនួនអ្នកគាំទ្រច្រើនជាងគេគឺនៅ កីឡដ្ឋាន អាគីហីរូ កាតុ ចំនួន ២,៥៣៦ នាក់ និង កីឡដ្ឋាន Smart  ចំនួន ២,១៨៩ នាក់។ ពានរង្វាន់កីឡាករឆ្នើមប្រចាំការប្រកួត (Man of the Match) ត្រូវបានប្រគល់ជូន Takuto, Jefferson, សៀង ចន្ធា, នេតូ រ៉ុនដុន និង Daikite។

នៅតំបន់ប្រយុទ្ធ សៀង ចន្ធា, នេតូ រ៉ុនដុន, ហាវ សុខនេត្រ, និង Daikite បានក្លាយជាកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេក្នុងសប្តាហ៍នេះ។ ក្នុងចំណោមការប្រកួតទាំងអស់ ការប្រកួតមួយដែលទទួលបានការចាប់អារម្មណ៍ខ្លាំង គឺការប្រកួតរវាង អាយ អេស អាយ និង បឹងកេត ។


 
ក្រោយចប់ការប្រកួត គ្រូបង្គោល របស់ អាយ អេស អាយ លោក Conor Nestor បានបង្ហាញការខកចិត្តចំពោះលទ្ធផល ប៉ុន្តែបានសរសើរចំពោះស្មារតី និងភាពរឹងមាំរបស់កីឡាករខ្លួន។ លោកបានមានប្រសាសន៍ថា៖ «យើងតែងតែចង់ឈ្នះនៅក្នុងទឹកដីរបស់យើង»។ លោកក៏បានបន្ថែមថា ក្រុមនៅតែត្រូវការពេលវេលាដើម្បីសម្របខ្លួន បន្ទាប់ពីមានការផ្លាស់ប្តូរសមាសភាពសំខាន់ៗ ប៉ុន្តែលោកបានប្តេជ្ញាថា សមត្ថភាព និងលទ្ធផលរបស់ក្រុមនឹងកាន់តែប្រសើរឡើង។

សម្រាប់សប្តាហ៍ទី២ តើនឹងបងប្អូននឹងទៅគាំទ្រក្រុមណាដែរ ?

In CPL week 1, two clubs earn three points, while six share one

Admin
08 Sep 2026 12:00
275

Cambodian Premier League 2026-27 season kicked off on 5 September 2026, with ten clubs having played and one club having a bye. Week 1 delivered an encouraging start to the new season, with competitive matches, strong fan support, and several standout individual performances.
 
Week 1 delivered an exciting start, with Preah Khan Reach Svay Rieng FC and Visakha FC the only teams to begin with wins. ISI Dangkor Senchey FC, Boeung Ket, NagaWorld, Phnom Penh Crown, MOI Kampong Dewa, and Angkor Tiger each earned a point from draws.


 
Across five matches, a total of 7,300 fans turned up to support their teams, led by 2,536 at Akihiro Kato Stadium and 2,189 at Smart Stadium. Man of the Match honors went to Takuto, Jefferson, Sieng Chanthea , Nieto Rondon, and Daikite Lancine.

In front of goal, Nieto Rondon, Hav Soknet, Sieng Chanthea, and Daikite emerged as the week's top scorers. One of the most entertaining matches saw ISI Dangkor Senchey fight back from 3 goals down to draw with Boeung Ket.

Speaking after the match, head coach Conor Nestor expressed disappointment with the result but praised his players' character. "We always want to win at home," he said, adding that his team is still adjusting after significant changes but promised performances will get better.

 
In Week 2, ISI Dangkor Senchey is scheduled to face Kirivong Sok Sen Chey at Smart Stadium, and Preah Khan Reach Svay Rieng will play Royal Cambodian Armed Forces FC at Svay Rieng Stadium. Angkor Tiger FC vs. Phnom Penh Crown, Visakha vs. MOI Kampong Dewa, and NagaWorld vs. Life FC Sihanoukville are some of the other important matches.

 
Week 2 is set to feature challenging matchups as clubs aim to gain early momentum in the race for the Cambodian Premier League title.