ខេមបូឌានព្រីមៀរលីគ នឹងត្រឡប់មកវិញនៅចុងសប្តាហ៍នេះ
បន្ទាប់ពីសម្រាកប្រមាណ ៣ ខែ ការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ នឹងត្រឡប់មកវិញនៅចុងសប្តាហ៍នេះ ពោលគឺចាប់ពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ តទៅ ខណៈរដូវកាលថ្មីនេះ ត្រូវបានរំពឹងថានឹងមានការប្រកួតប្រជែងកាន់តែខ្លាំង និងទាក់ទាញការចាប់អារម្មណ៍ពីអ្នកគាំទ្របាល់ទាត់កម្ពុជាជាថ្មី។
សម្រាប់សប្តាហ៍បើកឆាក នៃរដូវកាល ២០២៦/២៧ នឹងមានការប្រកួតចំនួន ៥ គូ ដែលនឹងធ្វើឡើងនៅថ្ងៃទី៥ និងទី៦ ខែកញ្ញា ឆ្នាំ២០២៦ ដោយក្រុមនីមួយៗនឹងចាប់ផ្តើមដំណើររបស់ខ្លួនក្នុងការប្រជែងដណ្តើមពិន្ទុ និងតំណែងជើងឯកសម្រាប់រដូវកាលថ្មីនេះ។

ជាមួយនឹងការវិលត្រឡប់មកវិញនៃការប្រកួត ខេមបូឌានព្រីមៀរលីគ ក៏នឹងបន្តផ្តល់ភាពងាយស្រួលដល់អ្នកគាំទ្រក្នុងការទស្សនាការប្រកួតតាមរយៈ CPL+។ ទស្សនិកជនអាចទស្សនាការប្រកួត ខេមបូឌានព្រីមៀរលីគ ទាំងអស់តាមរយៈគេហទំព័រ និងវេទិកា CPL+។
ជាពិសេស អ្នកគាំទ្រអាចទទួលបានឱកាស ទស្សនា CPL+ ដោយឥតគិតថ្លៃរយៈពេល ១ ខែពេញ ដែលជាឱកាសសម្រាប់អ្នកគាំទ្រទទួលបានបទពិសោធន៍ទស្សនាការប្រកួត និងស្វែងយល់ពីសេវាកម្ម CPL+ មុននឹងជ្រើសរើសកញ្ចប់សម្រាប់ការទស្សនារយៈពេលវែង។
សម្រាប់តម្លៃសេវាកម្ម CPL+ មាន ៣ ជម្រើស ដែលជាម្រើសនៅក្នុងប្រទេសកម្ពុជា ៖
១. ទស្សនា ១ ប្រកួត តម្លៃ ១,០០០ រៀល (ប្រមាណ $0.25)
២. កញ្ចប់ ៣ ខែ តម្លៃ ៣៦,០០០ រៀល ($9)
៣. កញ្ចប់ពេញមួយរដូវកាល តម្លៃ ១០០,០០០ រៀល ($25)

គួរឱ្យដឹងផងដែរថា សម្រាប់រដូវកាល ២០២៦/២៧ នៃការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ នៅតែមានក្លិបចំនួន ១១ ចូលរួមប្រកួតប្រជែងដូចរដូវកាលមុន រួមមាន៖ អង្គរថាយហ្គឺរ, បឹងកេត, អាយ អេស អាយ ដង្កោសែនជ័យ, គិរីវង់សុខសែនជ័យ, អឹម អូ អាយ កំពង់ដេវ៉ា, ណាហ្គាវើលដ៍, ភ្នំពេញក្រោន, ព្រះខ័នរាជស្វាយរៀង, កងយោធពលខេមរភូមិន្ទ, ឡាយហ្វ ខេត្តព្រះសីហនុ និង វិសាខា៕
Cambodian Premier League Set to Return This Weekend
Cambodian Premier League will resume this weekend following a roughly three-month hiatus. September 5, 2026 is the official start date of the next season. Cambodian football supporters are expected to be much more competitive and excited about the forthcoming season.
The first week will feature five games as all teams compete for the league title and points.
Fans will once more be able to watch every league game through CPL+ with the return of Cambodian Premier League. The CPL+ website and platform allow viewers to watch CPL games.
Fans will specifically have the chance to use CPL+ for free for a full month, giving them the chance to watch the games and learn more about the program before deciding on a longer-term membership plan.
CPL+ offers three viewing options in Cambodia location:
1. Single-match pass: 1,000 riel (approximately $0.25) per match
2. Three-month package: 36,000 riel ($9)
3. Full-season package: 100,000 riel ($25)

Eleven clubs have competed in Cambodian Premier League 26/27, the same number as the previous season. Angkor Tiger, Boeung Ket, ISI Dangkor Senchey, Kirivong Sok Sen Chey, M.O.I Kampong Dewa, NagaWorld, Phnom Penh Crown, Preah Khan Reach Svay Rieng, Royal Cambodian Armed Forces FC, LIFE FC Sihanoukville, and Visakha.

