logo

តោះមកដឹងពី៦ប្រកួតកន្លងទៅរបស់ក្រុមគិរីវង់សុខសែនជ័យ និង ភ្នំពេញក្រោន មុនប៉ះគ្នាវគ្គ Semifinal រសៀលនេះ!

Admin
23 Apr 2023 09:00
500

ក្រុមគិរីវង់សុខសែនជ័យ និង ភ្នំពេញក្រោន បានឡើងដល់វគ្គ Semi Final នៃការប្រកួតពានរង្វាន់ Cambodian League Cup 2023​ ក្រោយពីពួកគេមានពិន្ទុគ្រប់គ្រាន់ពីការប្រកួតចំនួន ៦ប្រកួតកន្លងមក ។

តោះមកដឹង៦ប្រកួតកន្លងទៅរបស់ក្រុមគិរីវង់សុខសែនជ័យ និង ភ្នំពេញក្រោន​មុនប៉ះគ្នាវគ្គ Semifinal រួមមានៈ

៦ប្រកួតកន្លងទៅរបស់ក្រុមគិរីវង់សុខសែនជ័យរួមមានៈ គិរីវង់សុខសែនជ័យ 2-0 កោះកុង អេហ្វស៊ី, គិរីវង់សុខសែនជ័យ 2-1 ព្រៃវែង អេហ្វស៊ី, គិរីវង់សុខសែនជ័យ 2-0 បឹងកេត, គិរីវង់សុខសែនជ័យ 0-2 វិសាខា, គិរីវង់សុខសែនជ័យ 1-1 អគ្គិសនីកម្ពុជា និង គិរីវង់សុខសែនជ័យ 2-2 កងយោធពលខេមរភូមិន្ទ។

ចំណែកឯ ៦ប្រកួតកន្លងទៅរបស់ក្រុម ភ្នំពេញក្រោន​ រួមមានៈ  ភ្នំពេញក្រោន​ 2-0 សូលទីឡូអង្គរ, ភ្នំពេញក្រោន​ 1-0 ព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោន​ 8-1 អង្គរថាយហ្គឺរ, ភ្នំពេញក្រោន​ 2-1 ណាហ្គាវើលដ៍, ភ្នំពេញក្រោន​ 1-0 អាយអេសអាយដង្កោសែនជ័យ និង ភ្នំពេញក្រោន​ 3-0 នគរបាលជាតិ ។

គួរបញ្ជាក់ឱ្យដឹងផងដែរថា ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើង១ នឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី២៣ ខែមេសា ឆ្នាំ២០២៣ ដោយក្រុមគីរីវង់សុខសែនជ័យទទួលក្រុមភ្នំពេញក្រោន វេលាម៉ោង ៣:៤៥ នាទីរសៀល នាកីឡដ្ឋាន គីរីវង់ខេត្តតាកែវ នឹងមានផ្សាយផ្ទាល់នៅហ្វេសប៊ុកផេក Cambodian Premier League ផងដែរ៕

តើក្រុមណានឹងទទួលបានជ័យជម្នះការប្រកួតជើងទី១នេះ? សូមអញ្ញើញបងប្អូនចូលរួមទស្សនាឱ្យបានច្រើនកុះករ