logo

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង ក្រុមហ៊ុនខេមបូឌានព្រៀមៀរលីគ និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជេកស៍ (ខេមបូឌា) ម.ក JACCS

Admin
08 Aug 2022 14:38
641

ក្រុមហ៊ុនខេមបូឌានព្រៀមៀរលីគ  មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសអ្នកវិនិយោគថ្មីមួយទៀតគឺ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា JACCS. ពិធីចុះហត្ថលេខាផ្លូវការត្រូវ​បានប្រព្រឹត្តឡើងនៅថ្ងៃទី 04 ខែសីហា ឆ្នាំ 2022, អគារ​ Raintree Cambodia.  គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា JACCS មានបំណងចង់ក្លាយជាអ្នកវិនិយោគយូរអង្វែងរបស់ CPL ដើម្បីគាំទ្រដល់ផែនការរបស់ CPL ដែលបន្ត និងបន្តទៅទៀតជាមួយលីគបាល់ទាត់កម្ពុជា។

គោលបំណងនៃ MOU គឺដើម្បីឱ្យក្រុមហ៊ុនទាំងពីរចូលរួមកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញក្របខ័ណ្ឌក្នុងវិស័យអភិវឌ្ឍន៍បាល់ទាត់ និងកំណើនសេដ្ឋកិច្ចក្នុងវិស័យបាល់ទាត់កម្ពុជាឲ្យកាន់តែប្រសើរឡើងនាពេលអនាគត។

គោលដៅចម្បងរបស់ CPL គឺទាក់ទាញអ្នកវិនិយោគបន្ថែមទៀតឱ្យមកបណ្តាក់ទុននៅក្នុងក្រុមហ៊ុន ដើម្បីបង្កើនស្តង់ដារគុណភាពនៃក្លឹបជាតិឱ្យក្លាយទៅជាក្លិបអាជីពស្ដង់ដារ​ក្នុងតំបន់អាស៊ីអាគ្នេយ៍។ ជាការពិត វាជាចំណុចអភិវឌ្ឍន៍ដ៏សំខាន់មួយ ដែលមានអ្នកវិនិយោគកាន់តែច្រើនដូចជា JACCS នៅក្នុង CPL ខណៈដែលអ្នកវិនិយោគកាន់តែច្រើន លីកបាល់ទាត់កាន់តែប្រសើរនឹងអាចផលិតគុណភាពកីឡាករកាន់តែច្រើនសម្រាប់ស៊ីហ្គេមឆ្នាំ 2023។