គ្រុឌខេមបូឌានស៊ូភើខាប់ ២០២៦ ទាក់ទាញអ្នកគាំទ្រជិត ១៣,០០០ នាក់

Admin
01 Sep 2026 04:44
302

ព្រះខ័នរាជស្វាយរៀង បានក្លាយជាម្ចាស់ជើងឯក គ្រុឌខេមបូឌានស៊ូភើខាប់ ២០២៦ បន្ទាប់ពីយកឈ្នះ វិសាខា ក្នុងលទ្ធផល ២-១ នៅក្នុងការប្រកួតដ៏ជក់ចិត្ត កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
 
ការប្រកួតបានចាប់ផ្តើមនៅវេលាម៉ោង ៦:០០នាទីល្ងាច ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្របាល់ទាត់កម្ពុជា។ ជាក់ស្តែង អ្នកគាំទ្រប្រមាណ ១២,៨៩១នាក់ បានចូលរួមទស្សនាផ្ទាល់នៅពហុកីឡដ្ឋាន ដែលជាកំណើនគួរឱ្យកត់សម្គាល់ប្រមាណ ៥,២៧៧នាក់ ឬប្រហែល ៦៩% បើធៀបនឹងការប្រកួតកាលពីរដូវកាលមុន ដែលមានអ្នកទស្សនា ៧,៦១៤នាក់។
 
ក្រៅពីការប្រកួតលើទីលាន គ្រុឌខេមបូឌានស៊ូភើខាប់ ២០២៦ ក៏បានរៀបចំសកម្មភាពកម្សាន្តជាច្រើន ដើម្បីបង្កើនបទពិសោធន៍ជូនអ្នកគាំទ្រ។ ក្នុងនោះ រួមមានការសម្តែងពីតារាចម្រៀងកម្ពុជាដ៏មានប្រជាប្រិយភាព ពូឃ្លាំង និង កញ្ញា វី ឌីណែត នៅអំឡុងពេលសម្រាកការប្រកួត ព្រមទាំងសកម្មភាពបោះអាវ និងបាល់ជូនអ្នកគាំទ្ររបស់ក្លិបទាំងពីរ។
 
ជាមួយនឹងជ័យជម្នះនេះ ព្រះខ័នរាជស្វាយរៀង បានក្លាយជាម្ចាស់ជើងឯកគ្រុឌខេមបូឌានស៊ូភើខាប់ ៣រដូវកាលជាប់គ្នា ពោលគឺឆ្នាំ ២០២៤, ២០២៥ និង ២០២៦។ សមិទ្ធផលនេះ គឺជាការវិវត្តដ៏គួរឱ្យកត់សម្គាល់សម្រាប់ក្លិប និងជាសក្ខីភាពមួយនៃការរីកចម្រើន និងការប្រកួតប្រជែងកាន់តែខ្លាំងនៅក្នុងវិស័យបាល់ទាត់កម្ពុជា៕


 
 

Krud Cambodian Super Cup 2026 Attracts Nearly 13,000 Fans

Admin
01 Sep 2026 04:44
302

Preah Khan Reach Svay Rieng were crowned champions of Krud Cambodian Super Cup 2026 after defeating Visakha 2–1 in an exciting final held on August 30, 2026, at Morodok Techo National Stadium.
 
The match kicked off at 6:00 PM and attracted significant attention from Cambodian football fans. A total of 12,891 spectators attended the match at the stadium, representing a notable increase of 5,277 fans, or approximately 69%, compared to last season’s Super Cup, which recorded an attendance of 7,614.
 
Beyond the pitch, Krud Cambodian Super Cup 2026 also featured a range of entertainment activities aimed at enhancing the overall fan experience. These included live performances by popular Cambodian artists Pou Khlaing and Vy Dyneth during the half-time break, as well as jerseys and balls giveaways for supporters of both clubs.
 
Preah Khan Reach Svay Rieng have now won Krud Cambodian Super Cup for three consecutive seasons, having also lifted the trophy in 2024, 2025, and 2026. This achievement marks a significant milestone for the club and reflects the continued growth and increasing competitiveness of Cambodian football.