CPL+App មានវត្តមានលើ App Store និង Play Store សម្រាប់អ្នកគាំទ្របាល់ទាត់កម្ពុជា

Admin
26 Aug 2026 01:53
24

កាលពីខែកក្កដា ឆ្នាំ២០២៦ ក្រុមហ៊ុនខេមបូឌានព្រីមៀរលើត (CPL) បានដាក់ឱ្យប្រើប្រាស់ CPL.+ App ដែលជាកម្មវិធីផ្លូវការ សម្រាប់ផ្សាយផ្ទាល់ការប្រកួតបាល់ទាត់លីគកំពូលកម្ពុជា។ កម្មវិធីនេះមានវត្តមាននៅលើ App Store និង Play Store ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ប្រព័ន្ធ IOS និង Android អាចទាញយក និងប្រើប្រាស់បានដោយងាយស្រួល។

ការដាក់ឱ្យដំណើរការ CPL+ App គឺជាជំហានថ្មីមួយទៀតរបស់ ស៊ី-ភី-អិល ក្នុងការពង្រីកការចូលរួមរបស់អ្នកគាំទ្រ និងនាំយកបាល់ទាត់កម្ពុជា ឱ្យកាន់តែខិតជិតអ្នកគាំទ្រ ទាំងក្នុងប្រទេស និងក្រៅប្រទេស តាមរយៈវេទិកាឌីជីថលមួយនេះ។

លោក Peter Koo នាយកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ បានមានប្រសាសន៍ថា៖ «CPL+ ត្រូវបានបង្កើតឡើង ដើម្បីផ្តល់ភាពងាយស្រួល និងជម្រើសដែលមានស្ថិរភាពកាន់តែប្រសើរដល់អ្នកគាំទ្រ ក្នុងការទស្សនាការប្រកួត និងចូលប្រើប្រាស់មាតិកាពាក់ព័ន្ធនឹង CPL តាមរយៈវេទិកាឌីជីថលផ្លូវការរបស់យើង»។



សម្រាប់ការទស្សនាការប្រកួតតាមរយៈ CPL+ អ្នកទស្សនាអាចជ្រើសរើសបាន ៣ ប្រភេទកញ្ចប់ ដែលរៀបចំឡើងឱ្យសម ស្របទៅតាមតម្រូវការ និងភាពញឹកញាប់នៃការទស្សនារបស់អ្នកគាំទ្រ។

ប្រភេទទី១ ៖ Match Pass
Match Pass អនុញ្ញាតឱ្យអ្នកគាំទ្រទស្សនាការប្រកួតមួយ ក្នុងតម្លៃត្រឹមតែ ១,០០០ រៀល ឬ ០.២៥ ដុល្លារ។ កញ្ចប់នេះ សាកសមសម្រាប់អ្នកដែលចង់ទស្សនាការប្រកួតជាក់លាក់តែមួយ ដោយមិនចាំបាច់ជាវកញ្ចប់រយៈពេលវែង ។


ប្រភេទទី២៖ Quarterly Pass
Quarterly Pass ផ្តល់សិទ្ធិចូលទស្សនាការប្រកួតរយៈពេល ៣ ខែ ក្នុងតម្លៃ ៣៦,០០០ រៀល ឬ ៩ ដុល្លារ។ កញ្ចប់នេះសាក សមសម្រាប់អ្នកដែលចង់តាមដានការប្រកួត និងមាតិកា CPL.+ ជាប្រចាំក្នុងរយៈពេល ៣ ខែ ។
 
ប្រភេទទី៣៖ Season Pass
Season Pass សម្រាប់អ្នកដែលចង់តាមដានការប្រកួតពេញមួយរដូវកាល ។ Season Pass ផ្តល់សិទ្ធិចូលប្រើប្រាស់ពេញមួយ រដូវកាល ក្នុងតម្លៃ ១០០,០០០ រៀល ឬ ២៥ ដុល្លារ។ កញ្ចប់នេះជាជម្រើសល្អបំផុតសម្រាប់អ្នកគាំទ្រដែលចង់បន្តតាមដានការ ប្រកួត និងដំណើររបស់ក្រុមដែលខ្លួនស្រឡាញ់ពេញមួយរដូវកាល។

ជាមួយនឹងកញ្ចប់សេវាដែលមានតម្លៃសមរម្យ និងជម្រើសផ្សេងៗគ្នា CPL+ ត្រូវបានរំពឹងថានឹងផ្តល់ភាពងាយស្រួល កាន់តែច្រើនដល់អ្នកគាំទ្រ ក្នុងការតាមដានការប្រកួតរបស់ក្រុមដែលខ្លួនស្រឡាញ់ និងគាំទ្រ មិនថានៅរាជធានីភ្នំពេញ តាមបណ្តាខេត្តនានា ឬនៅក្រៅប្រទេស៕
 

 

CPL+ App Available on the App Store and Play Store for Fans to Watch Cambodian Football

Admin
26 Aug 2026 01:53
24

In July 2026, the Cambodian Premier League (CPL) launched the CPL+ App, the official platform for live streaming Cambodian Premier League. The application is available on both the App Store and Play Store, allowing iOS and Android users to easily download and access the platform.
 
The launch of the CPL+ App marks another new step for CPL in expanding fan engagement and bringing Cambodian football closer to supporters both domestically and internationally through a digital platform.
 
Mr. Peter Koo, General Manager of the Cambodia n Premier League, said: “CPL+ was created to provide fans with greater convenience and stable option to watch matches and access CPL-related content through our dedicated digital platform.”


 
Fans can choose from three CPL+ subscription packages, designed to suit different viewing needs and preferences.
 
1. Match Pass
The Match Pass allows fans to watch a single match for just 1,000 riel or US$0.25. This package is suitable for viewers who only want to watch a specific match without subscribing to a longer-term package.
 
2. Quarterly Pass
The Quarterly Pass provides access to matches and CPL+ content for three months at a price of 36,000 riel or US$9. This package is suitable for fans who want to regularly follow matches and CPL+ content throughout the three-month period.


3. Season Pass
For fans who want to follow the competition throughout the entire season, the Season Pass provides access for the full season at 100,000 riel or US$25. This package is ideal for supporters who want to continue following their favorite teams and their journey throughout the season.
 
With affordable pricing and a range of subscription options, CPL+ is expected to provide greater convenience for fans to follow their favorite teams, whether they are in Phnom Penh, across Cambodia’s provinces, or overseas.