ស្វាយរៀង ទៅជប៉ុនជួប ម៉ាជីដា ខណៈ ភ្នំពេញក្រោន ទទួល គូជីង ក្នុងការប្រកួតបើកឆាក AFC Champions League Two
ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន នឹងចាប់ផ្តើមយុទ្ធនាការរបស់ខ្លួនក្នុងវគ្គចែកពូល AFC Champions League Two 2026/27 នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៦ ដោយក្រុមទាំងពីរត្រូវប្រឈមមុខនឹងគូប្រជែងផ្សេងគ្នា ក្នុងការប្រកួតបើកឆាក។

ស្វាយរៀង ស្ថិតក្នុងពូល G ជាមួយ ម៉ាជីដា អេហ្វស៊ី, សៀងសៃ សិនហ៊ូ និង តាំផាយ៉ូវើរ។ ដូច្នេះ ការប្រកួតបើកឆាក ព្រះខ័នរាជស្វាយរៀង នឹងត្រូវធ្វើដំណើរទៅប្រទេសជប៉ុន ដើម្បីជួប ម៉ាជីដា អេហ្វស៊ី នៅកីឡដ្ឋានម៉ាជីដា វេលាម៉ោង ៧:០០ យប់ (ម៉ោងនៅកម្ពុជា)។ វានឹងក្លាយជាការសាកល្បងសំខាន់សម្រាប់ក្រុមតំណាងកម្ពុជា ក្នុងការប្រជែងយកពិន្ទុពីការប្រកួតក្រៅដី។

ចំណែក ភ្នំពេញក្រោន ស្ថិតក្នុងពូល H ជាមួយ កាំងវ៉ុន អេហ្វស៊ី, គូជីង ស៊ីធី អេហ្វស៊ី និង គីតឈី អេសស៊ី ដោយបើកទ្វារផ្ទះទទួល គូជីង ស៊ីធី អេហ្វស៊ី នៅ ពហុកីឡដ្ឋានជាតិមរតកតេជោ វេលាម៉ោង ៧:១៥ នាទីយប់។

ការប្រកួតទាំងពីរ នឹងក្លាយជាឱកាសដ៏ល្អសម្រាប់ក្លិបកម្ពុជា ក្នុងការវាស់ស្ទង់សមត្ថភាពជាមួយក្រុមមកពីបណ្តាប្រទេសខ្លាំងផ្សេងៗនៅអាស៊ី ខណៈការប្រកួតនីមួយៗក៏មានសារៈសំខាន់សម្រាប់ការប្រជែងកៅអីទៅវគ្គបន្ទាប់។

សម្រាប់អ្នកគាំទ្របាល់ទាត់កម្ពុជា ការប្រកួតថ្ងៃទី ១៧ ខែកញ្ញា នឹងក្លាយជារាត្រីសំខាន់មួយ ខណៈក្រុមតំណាងកម្ពុជា ទាំងពីរ ត្រូវចាប់ផ្តើមដំណើររបស់ខ្លួនក្នុងការប្រជែងលើឆាកក្លិបអាស៊ី។
តើ ស្វាយរៀង អាចយកពិន្ទុពីជប៉ុនបានឬទេ? ហើយ ភ្នំពេញក្រោន អាចប្រើប្រាស់អត្ថប្រយោជន៍ក្នុងទឹកដី ដើម្បីបើកឆាកជាមួយលទ្ធផលល្អបានដែរឬយ៉ាងណា?
Svay Rieng Face Machida, Crown Host Geylang in ACL Two Opener
Preah Khan Reach Svay Rieng and Phnom Penh Crown will begin their AFC Champions League Two 2026/27 group-stage campaigns on September 17, 2026, with both Cambodian clubs facing different opponents in their opening matches.

Svay Rieng have been drawn in Group G alongside Machida FC, Shanghai Shenhua, and Tampines Rovers. For their opening match, Preah Khan Reach Svay Rieng will travel to Japan to face Machida FC at Machida Stadium at 7:00 PM Cambodia time.

It will be an important test for the Cambodian representatives as they look to pick up points away from home.
Meanwhile, Phnom Penh Crown are in Group H alongside Gangwon FC, Geylang International, and Kitchee SC. They will open their campaign at home against Geylang International at Morodok Techo National Stadium, with kick-off scheduled for 7:15 PM.

Both matches will provide a valuable opportunity for the Cambodian clubs to test themselves against teams from across Asia. Every point will also be important as they look to secure a place in the next stage of the competition.

For Cambodian football fans, September 17 will be an important night as the two Cambodian representatives begin their journey on the Asian club stage.
Can Svay Rieng return from Japan with points? And can Phnom Penh Crown make the most of home advantage to start their campaign with a positive result?

