ព្រះខ័នរាជស្វាយរៀង និង វិសាខា បង្កើនការត្រៀមខ្លួន ខណៈជំនួបដណ្តើមពានគ្រុឌខេមបូឌានស៊ូបភើខាប់ ២០២៦ កាន់តែខិតជិតមកដល់
ការប្រកួតដណ្តើមពានបើករដូវកាល គ្រុឌខេមបូឌានស៊ូបភើខាប់ ឆ្នាំ២០២៦ កំពុងខិតជិតមកដល់ដោយក្រុមខ្លាំងពីររបស់កម្ពុជា គឺ ព្រះខ័នរាជស្វាយរៀង និង វិសាខា នឹងត្រូវជួបគ្នានៅថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២៦ នាពហុកីឡដ្ឋានជាតិមរតកតេជោ ខាងមុខនេះ។

មុនឈានដល់ការប្រកួតដ៏សំខាន់នេះ ក្រុមទាំងពីរបានជ្រើសរើសយុទ្ធសាស្ត្ររៀបចំ Pre-Season ខុសគ្នា ប៉ុន្តែសុទ្ធតែមានគោលដៅដូចគ្នា គឺ ពង្រឹងកម្លាំងក្រុម សម្របខ្លួនកីឡាករថ្មី និងត្រៀមប្រព័ន្ធលេងឱ្យបានល្អបំផុត។
ព្រះខ័នរាជស្វាយរៀងបានរៀបចំ Pre-Season Cup 2026ដោយអញ្ជើញក្រុមមកពីក្រៅប្រទេសមកចូលរួម ដើម្បីផ្តល់ឱកាសឱ្យក្រុមធ្វើតេស្តសមត្ថភាពតទល់នឹងគូប្រកួតអន្តរជាតិ។ក្នុងចំណោមក្រុមចូលរួមមាន Geylang International FC មកពីលីគកំពូលសិង្ហបុរី និង Eastern District FC ពីលីគកំពូលហុងកុង។ ការប្រកួតនេះត្រូវធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។ នេះអាចចាត់ទុកជាការត្រៀមខ្លួនដ៏មានល្អមួយសម្រាប់ព្រះខ័នរាជស្វាយរៀង ព្រោះការប្រកួតជាមួយក្រុមបរទេសអាចជួយឱ្យគ្រូបង្វឹកអាចសាកល្បងទម្រង់លេង ការរៀបចំតំបន់ការពារ ការប្រយុទ្ធ និងសមត្ថភាពកីឡាករថ្មីៗ មុនជំនួបជាមួយវិសាខា។

ចំណែកវិសាខា បានជ្រើសរើសវិធីសាស្ត្រផ្សេង ដោយនាំក្រុមទៅ បោះជំរុំហ្វឹកហាត់នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ដើម្បីផ្តោតលើការកសាងកាយសម្បទា ការសម្របសម្រួលរវាងកីឡាករ និងការរៀបចំប្រព័ន្ធលេងសម្រាប់រដូវកាលថ្មី។ ការទៅហ្វឹកហាត់ក្រៅប្រទេសក៏ជាឱកាសមួយសម្រាប់វិសាខា ក្នុងការផ្តោតលើក្រុមទាំងមូល ដោយមិនត្រឹមតែពង្រឹងសមត្ថភាពផ្នែកបច្ចេកទេស និងកាយសម្បទាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនការយល់ចិត្តគ្នារវាងកីឡាករ និងក្រុមការងារផងដែរ។

ជាមួយការត្រៀមខ្លួនតាមរបៀបខុសគ្នា គូប្រជែងទាំងពីរនឹងមានអ្វីដែលត្រូវបង្ហាញនៅលើទីលាន។ ព្រះខ័នរាជស្វាយរៀងមានការប្រកួតអន្តរជាតិជាច្រើនសម្រាប់សាកល្បងកម្រិតក្រុម ខណៈវិសាខាមានការប្រមូលផ្តុំកម្លាំង និងបោះជំរុំហ្វឹកហាត់នៅក្រៅប្រទេស។

តើការត្រៀមខ្លួនបែបណានឹងផ្តល់ផលល្អច្រើនជាង? តើព្រះខ័នរាជស្វាយរៀងនឹងការពារភាពខ្លាំងរបស់ខ្លួនបាន ឬវិសាខានឹងបង្ហាញភាពខ្លាំងរបស់ខ្លួន?
ចម្លើយនឹងត្រូវបានបង្ហាញនៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២៦ ក្នុងជំនួបដណ្តើមពាន គ្រុឌខេមបូឌានស៊ូបភើខាប់ ២០២៦ នាពហុកីឡដ្ឋានជាតិមរតកតេជោ ។
Svay Rieng and Visakha Step Up Super Cup Preparations
The Krud Cambodian Super Cup 2026 is just around the corner, with two of Cambodia’s top teams, Preah Khan Reach Svay Rieng and Visakha, set to face each other on Sunday, August 30, 2026, at Morodok Techo National Stadium.

Ahead of this important clash, the two teams have taken different approaches to their pre-season preparations, but with the same goal: to strengthen their squads, help new players adapt, and prepare their systems for the new season.
Preah Khan Reach Svay Rieng organized the Pre-Season Cup 2026, inviting international teams to Cambodia to give the squad the chance to test themselves against foreign opposition. Among the participating teams were Geylang International FC from the Singapore Premier League and Eastern District FC from the Hong Kong Premier League. The tournament was held at Morodok Techo National Stadium from August 12 to 21, 2026.

The tournament provided valuable preparation for Svay Rieng, as facing international opponents allowed the coaching staff to test different tactics, defensive organization, attacking strategies, and new players ahead of their Super Cup meeting with Visakha.
Visakha, meanwhile, took a different approach by travelling to Bali, Indonesia, for a training camp. Their focus was on building fitness, improving coordination among the players, and developing their playing system for the new season. The overseas camp also gave the team an opportunity to focus on team building, not only improving their technical and physical abilities but also strengthening understanding between the players and coaching staff.

With both teams preparing in different ways, there will be plenty to look forward to when they meet on the pitch. Svay Rieng have tested themselves through international matches, while Visakha have focused on squad building and an overseas training camp.
Which approach will pay off on the day? Can Preah Khan Reach Svay Rieng maintain their strength, or will Visakha show that their preparation has made the difference?
The answer will be revealed on August 30, 2026, when the two sides meet in the Krud Cambodian Super Cup 2026 at Morodok Techo National Stadium.


