តើរវាង កម្ពុជា នឹង ទីម័រ ក្រុមណានឹងទទួលបានជ័យជម្នះលើកដំបូងក្នុងពូល A ?

Admin
03 Aug 2026 02:41
72

ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិទីម័រ-ឡេស្តេ ក្នុងការប្រកួតពូល A នៃពានរង្វាន់ ASEAN Hyundai Cup 2026 នាល្ងាចថ្ងៃនេះ វេលាម៉ោង ៥:៣០ នាទីល្ងាច នៅពហុកីឡដ្ឋានជាតិមរតកតេជោ។


 
ការប្រកួតនេះមានសារៈសំខាន់សម្រាប់ក្រុមទាំងពីរ ខណៈដែលកម្ពុជា និងទីម័រ-ឡេស្តេ សុទ្ធតែមិនទាន់មានពិន្ទុនៅក្នុងពូល A។
បច្ចុប្បន្ន តារាងចំណាត់ថ្នាក់ពូល A មានដូចខាងក្រោម៖
សិង្ហបុរី៖ ៧ ពិន្ទុ (៣ ប្រកួត)
ឥណ្ឌូណេស៊ី៖ ៦ ពិន្ទុ (២ ប្រកួត)
វៀតណាម៖ ៤ ពិន្ទុ (២ ប្រកួត)
កម្ពុជា៖ ០ ពិន្ទុ (២ ប្រកួត)
ទីម័រ-ឡេស្តេ៖ ០ ពិន្ទុ (៣ ប្រកួត)


 
កម្ពុជារងបរាជ័យទាំងពីរប្រកួតដំបូង ដោយរកបាន ២ គ្រាប់ និងរបូត ៧ គ្រាប់ ខណៈទីម័រ-ឡេស្តេ ចាញ់ទាំង ៣ ប្រកួត ដោយមិនទាន់រកគ្រាប់បាល់បាន និងរបូតគ្រាប់បាល់រហូតដល់ ១២ គ្រាប់។


 
ដូច្នេះ ការប្រកួតនេះគឺជាឱកាសដ៏ល្អសម្រាប់ក្រុមគោព្រៃកម្ពុជា ក្នុងការស្វែងរកជ័យជម្នះ និងបីពិន្ទុលើកដំបូងនៅក្នុងការប្រកួតពូល A ខណៈទីម័រ-ឡេស្តេ ក៏នឹងប្រឹងប្រែងដូចគ្នា ដើម្បីបញ្ចប់យុទ្ធនាការរបស់ខ្លួនដោយលទ្ធផលល្អមួយផងដែរ៕

Admin
03 Aug 2026 02:41
72