តោះមកដឹងពី ៦ប្រកួតកន្លងទៅរបស់ ណាហ្គាវើលដ៍ និងវិសាខា មុនជួបគ្នាវគ្គ Semi-final ចុងសប្ដាហ៍នេះ !
ក្រុម ណាហ្គាវើលដ៍ និង វិសាខា បានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃការប្រកួតពានរង្វាន់ Cambodian League Cup 2023 ក្រោយពីពួកគេមានពិន្ទុគ្រប់គ្រាន់ពីការប្រកួតចំនួន ៦ប្រកួតកន្លងមក ។
តោះមកដឹង៦ប្រកួតកន្លងទៅរបស់ក្រុម ណាហ្គាវើលដ៍ និង វិសាខា មុនប៉ះគ្នាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រួមមានៈ
៧ប្រកួតកន្លងទៅរបស់ក្រុម ណាហ្គាវើលដ៍ រួមមានៈ ណាហ្គាវើលដ៍ 3-0 នគរបាលជាតិ, ណាហ្គាវើលដ៍ 3-0 អាយ អេស អាយ ដង្គោរសែនជ័យ, ណាហ្គាវើលដ៍ 6-0 សូលទីឡូអង្គរ, ណាហ្គាវើលដ៍ 0-0 ព្រះខ័នរាជស្វាយរៀង, ណាហ្គាវើលដ៍ 1-2 ភ្នំពេញក្រោន និង ណាហ្គាវើលដ៍ 7-0 អង្គរថាយហ្គឺរ ចំណែកឯ ៦ប្រកួតកន្លងទៅរបស់ក្រុម វិសាខា រួមមានៈ វិសាខា 2-1 ព្រៃវែង, វិសាខា 3-0 បឹងកេត, វិសាខា 2-0 គិរីវង់សុខសែនជ័យ, វិសាខា 3-0 កងយោធពលខេមរភូមិន្ទ, វិសាខា 1-0 កោះកុង និង វិសាខា 5-1 អគ្គិសនីកម្ពុជា ។
គួរបញ្ជាក់ឱ្យដឹងផងដែរថា ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើង១ នឹងធ្វើឡើងនៅចុងសប្ដាហ៍ថ្ងៃសៅរ៍ ទី២២ ខែមេសា ឆ្នាំ២០២៣ ដោយក្រុមណាហ្គាវើលដ៍ទទួលក្រុមវិសាខា វេលាម៉ោង ៦:៣០នាទីល្ងាច នាកីឡដ្ឋានខេត្តកំពង់ស្ពឺ និង ថ្ងៃអាទិត្យ ទី២៣ ខែមេសា ឆ្នាំ២០២៣ ដោយក្រុមគីរីវង់សុខសែនជ័យទទួលក្រុមភ្នំពេញក្រោន វេលាម៉ោង ៣:៤៥ នាទីរសៀល នាកីឡដ្ឋាន គីរីវង់ខេត្តតាកែវ៕
សូមអញ្ញើញបងប្អូនចូលរួមទស្សនាឱ្យបានច្រើនកុះករ