ក្លិបចំនួន៥ នៃលីគកំពូលកម្ពុជា ទទួលបានអាជ្ញាបណ្ណក្លិប AFC សម្រាប់រដូវកាល ២០២៦/២៧
ក្លិបបាល់ទាត់ចំនួន ៥ នៃខេមបូឌានព្រីមៀរលីគ រួមមាន ក្លិបបាល់ទាត់អង្គរថាយហ្គឺរ, បឹងកេត, ភ្នំពេញក្រោន, ព្រះខ័នរាជស្វាយរៀង និង វិសាខា បានទទួលអាជ្ញាបណ្ណក្លិប AFC (AFC Club License) ដោយជោគជ័យ សម្រាប់រដូវកាល ២០២៦/២៧។
គួរបញ្ជាក់ថា ដោយសារក្លិបមួយចំនួននៅខ្វះលក្ខខណ្ឌមួយចំនួនក្រោមផ្នែក Sporting Criteria ជាពិសេសលក្ខខណ្ឌចំនួន២ ។ ដូច្នោះ សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានអនុញ្ញាតឱ្យការិយាល័យអាជ្ញាបណ្ណក្លិប បើកប្រព័ន្ធ AFC Club Licensing Administration System (CLAS) ឡើងវិញ ដើម្បីឱ្យក្លិបទាំងនោះអាចបំពេញលក្ខខណ្ឌដែលនៅសេសសល់បានគ្រប់គ្រាន់ និងទាន់ពេលវេលា។
ដំណើរការបើកប្រព័ន្ធឡើងវិញនេះ ត្រូវបានអនុវត្តប្រកបដោយតម្លាភាព និងសមធម៌ ដើម្បីធានាថាក្លិបទាំងអស់ទទួលបានឱកាសស្មើគ្នាក្នុងការបំពេញលក្ខខណ្ឌដែលខ្វះខាត និងអាចអនុវត្តបានស្របតាមបទប្បញ្ញត្តិ AFC Club Licensing Regulations។
ជាមួយគ្នានេះដែរ ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ ក៏បានរៀបចំកម្មវិធី CPL Cares U10 និងសិក្ខាសាលាស្តីពីការប្រឆាំងការប្រើប្រាស់សារធាតុហាមឃាត់ (Anti-Doping Workshop) ដើម្បីគាំទ្រដល់ក្លិបក្នុងការបំពេញលក្ខខណ្ឌពាក់ព័ន្ធនឹងការអភិវឌ្ឍយុវជន និងកម្មវិធីអប់រំ ដូចជា S.02 Youth Teams និង S.04 Educational Programmes ព្រមទាំងលក្ខខណ្ឌពាក់ព័ន្ធផ្សេងៗទៀត។
សូមជម្រាបជូនថា ការដាក់ពាក្យ និងបំពេញអាជ្ញាបណ្ណក្លិប AFC គឺជាតម្រូវការដែលក្លិបទាំងអស់ត្រូវអនុវត្តជារៀងរាល់ឆ្នាំ ដើម្បីធានាបាននូវស្តង់ដារ តម្លាភាព និងគុណភាពក្នុងការគ្រប់គ្រងក្លិប ស្របតាមបទប្បញ្ញត្តិរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ី៕

Five Clubs of CPL meet AFC Club Licenses for the 2026/27 Season
Five clubs from the Cambodian Premier League (CPL) such as Angkor Tiger FC, Boeung Ket FC, Phnom Penh Crown FC, Preah Khan Reach Svay Rieng FC, and Visakha FC have successfully obtained the AFC Club License for the 2026/27 season.
Some clubs had not yet fulfilled certain requirements under the Sporting Criteria, particularly two specific criteria. Therefore, the Asian Football Confederation (AFC) authorized the Club Licensing Office to reopen the AFC Club Licensing Administration System (CLAS), allowing those clubs to complete the remaining requirements fully and within the designated timeframe.
The reopening process was conducted in a transparent and fair manner to ensure that all clubs were given equal opportunities to fulfill the outstanding requirements and comply fully with the AFC Club Licensing Regulations.
In addition, the Cambodian Premier League organized the CPL Cares U10 and an Anti-Doping Workshop to support clubs in meeting requirements related to youth development and educational, including S.02 Youth Teams and S.04 Educational Programmes, as well as other relevant licensing criteria.
The AFC Club License application and assessment process is a mandatory annual requirement for all clubs. It aims to ensure high standards, transparency, and quality in club management, in accordance with the regulations set by the Asian Football Confederation.


