ចំណាត់ថ្នាក់លេខ២ CPL 2025/26 នឹងសម្រេចនៅចុងសប្ដាហ៍នេះ

Admin
11 May 2026 03:48
207

ការប្រកួតសប្ដាហ៍ទី៣២ នៃជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៥/២៦ នឹងក្លាយជាវគ្គសម្រេចដ៏ក្តៅគគុក សម្រាប់ការដណ្ដើមចំណាត់ថ្នាក់លេខ២ រវាង ភ្នំពេញក្រោន និង អង្គរថាយហ្គឺរ ខណៈក្រុមទាំងពីរ កំពុងមាន 53 ពិន្ទុស្មើគ្នា ក្រោយឆ្លងកាត់ 29 ប្រកួតដូចគ្នា។


 
បច្ចុប្បន្ន ភ្នំពេញក្រោន កំពុងឈរនៅលេខ២ ខណៈ អង្គរថាយហ្គឺរ ឈរលេខ៣ ដោយសារ ភ្នំពេញក្រោន ឈ្នះ Head-to-Head លើអង្គរថាយហ្គឺរ ដែលធ្វើឱ្យក្រោនស្ថិតនៅខាងលើបណ្ណោះអាសន្ន។ ទោះបីជាយ៉ាងណា អង្គរថាយហ្គឺរ កំពុងបង្ហាញទម្រង់ប្រយុទ្ធបានយ៉ាងល្អ ដោយរកបានដល់ 67 គ្រាប់ ច្រើនជាង ភ្នំពេញក្រោន ដែលរកបាន 51 គ្រាប់។

 
 
នៅប្រកួតចុងក្រោយរដូវកាលនេះ ភ្នំពេញក្រោន ត្រូវប៉ះក្រុមជើងឯក ព្រះខ័នរាជស្វាយរៀង ខណៈ អង្គរថាយហ្គឺរ ត្រូវជួប ណាហ្គាវើលដ៍។ លទ្ធផលនៃការប្រកួតទាំងពីរ នឹងសម្រេចថា ក្រុមណា នឹងបញ្ចប់រដូវកាលនៅចំណាត់ថ្នាក់លេខ២។

 
 
សម្រាប់ ភ្នំពេញក្រោន ពួកគេត្រូវការជ័យជម្នះ ដើម្បីធានាកៅអីលេខ២ ដោយមិនចាំបាច់គិតពីលទ្ធផលគូផ្សេង ចំណែក អង្គរថាយហ្គឺរ ក៏នៅមានឱកាសពេញលេញ ប្រសិនបើពួកគេទទួលបាន ៣ ពិន្ទុ ហើយ ភ្នំពេញក្រោន ភ្លាត់ស្នៀតក្នុងជំនួបជាមួយ ព្រះខ័នរាជស្វាយរៀង។


 
ជាមួយសម្ពាធ ការប្រកួតធំ និងការគាំទ្រពីអ្នកគាំទ្រ សប្ដាហ៍ចុងក្រោយនេះនឹងក្លាយជាការប្រកួតដ៏រំភើបបំផុតមួយ នៃជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ រដូវកាល២០២៥/២៦៕

The second-place CPL 2025/26 will be decided this week

Admin
11 May 2026 03:48
207

The Week 32 results of the Cambodian Premier League 2025/26 season are set to be highly intense, as the race for a place on the international stage continues between Phnom Penh Crown and Angkor Tiger. Both teams have the same 53 points after 29 matches, making this stage of the season extremely competitive and decisive.

Current standing: Phnom Penh Crown sits in the second place, while Angkor Tiger sits in the third spot. Phnom Penh Crown sits at 2nd because of head-to-head results. Anyway, however, Angkor Tiger are currently showing strong attacking form, having scored 67 goals, which is more than Phnom Penh Crown, which has scored 51 goals.


In the final match of the season, Phnom Penh Crown will face the champions Preah Khan Reach Svay Rieng, while Angkor Tiger will take on NagaWorld. The results of these two matches will determine which team finishes in second place.


For Phnom Penh Crown, they need a victory to secure second place without depending on any other result. Meanwhile, Angkor Tiger also has a strong chance if they collect all three points and Phnom Penh Crown fails to win against Preah Khan Reach Svay Rieng.


With high pressure, big matches, and strong fan support, the final week is expected to be one of the most exciting rounds of the 2025/26 Cambodian Premier League season.