ការប្រជែងពាន Top Scorer កំពុងក្តៅឡើងខ្លាំង មុនចូលសប្ដាហ៍ទី ២៩ ចុងសប្ដាហ៍នេះ
ការប្រជែងពានរង្វាន់ Top Scorer នៅក្នុង ខេមបូឌានព្រីមៀរលីគ សប្ដាហ៍ទី ២៩ កំពុងក្តៅគគុកឡើងរាល់សប្ដាហ៍ ខណៈកីឡាករលេខ១ ដល់លេខ៣ កំពុងបង្ហាញទម្រង់លេងដ៏គួរឱ្យភ្ញាក់ផ្អើល និងប្រជែងគ្នាយ៉ាងតឹងរ៉ឹង។

🥇 លេខ១ – Peprah Kwame មកពី ក្លិបព្រះខ័នរាជស្វាយរៀង ខ្សែប្រយុទ្ធជម្រើសមុខសំខាន់នេះ កំពុងនាំមុខតារាងដោយមាន 20 គ្រាប់ ជាមួយនឹងល្បឿន និងការបញ្ចប់ឱកាសដ៏មុតស្រួច គេនៅតែជាអ្នកនាំ មុខតារាងអ្នកសុតបញ្ចូលទីច្រើនជាងគេ។
🥈 លេខ២ – Kurita Mark Adjei មកពីក្លឹបអង្គរថាយហ្គឺរ
គួរឱ្យភ្ញាក់ផ្អើលណាស់ ដែលរូបគាត់ជាខ្សែការពារ តែអាចរកបានដល់ 18 គ្រាប់បាល់។ នេះបង្ហាញថាគាត់មិនត្រឹមតែការពារល្អទេ ប៉ុន្តែអាចគំរាមកំហែងគ្រាប់បាល់ពីស្ថានភាព set-piece បានយ៉ាងល្អ។
🥉 លេខ៣ – De Souza Monteiro Patrick Robson មកពី ក្លិបព្រះខ័នរាជស្វាយរៀង
ជាខ្សែប្រយុទ្ធមួយរូបទៀតពីក្រុម ស្វាយរៀង ដែលរកបាន 15 គ្រាប់បាល់ ហើយកំពុងតាមពីក្រោយយ៉ាងប្រកៀកប្រកិត ហើយគាត់នៅតែមានឱកាសឡើងលើ បើបន្តទម្រង់លេងល្អនៅសប្ដាហ៍បន្ទាប់។

ការមានកីឡាករ ពីក្រុមតែមួយ (ព្រះខ័នរាជស្វាយរៀង) នៅក្នុង Top 3 បង្ហាញពីកម្លាំងប្រយុទ្ធដ៏ខ្លាំងរបស់ពួកគេ។ ទោះជាយ៉ាងណា Kurita Mark Adjei កំពុងក្លាយជាអ្នកប្រកួតប្រជែងដ៏គួរឱ្យខ្លាច ដែលអាចបំបែកស្ថានភាពនេះបានគ្រប់ពេល។

ចុងសប្ដាហ៍នេះ នឹងកាន់តែសំខាន់! តើ Peprah អាចរក្សាតំណែងបានទេ ឬមានការប្រែប្រួល? កុំភ្លេចតាមដានការប្រកួតទាំងអស់ នៃខេមបូឌានព្រីមៀរលីគ នៅលើគេហទំព័រ CPL Plus ដើម្បីដឹងថា តើអ្នកណានឹងក្លាយជា Top Scorer រដូវកាលនេះ!

