ការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ ត្រឡប់មកវិញសប្ដាហ៍នេះ

Admin
24 Apr 2026 04:05
104

បន្ទាប់ពីសម្រាករយៈពេលមួយសប្ដាហ៍ នៃការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ បានត្រឡប់មកប្រកួតជាធម្មតាវិញហើយ។ ខាងក្រោមនេះគឺជាកាលវិភាគប្រកួតសម្រាប់សប្ដាហ៍ទី២៩៖
ថ្ងៃសៅរ៍
•    ព្រះខ័នរាជស្វាយរៀង ប៉ះ ណាហ្គាវើលដ៍ (ពហុកីឡដ្ឋាន មរតកតេជោ) 
•    អង្គរថាយហ្គឺរ ប៉ះ បឹងកេត (កីឡដ្ឋាន អាគីហីរ៉ូកាតុ) 
•    អឹម អូ អាយ កំពង់ដេវ៉ា ប៉ះ ភ្នំពេញក្រោន (កីឡដ្ឋាន វិសាខា) 
ថ្ងៃអាទិត្យ
•    វិសាខា ប៉ះ ឡាយហ្វ ខេត្តព្រះសីហនុ (កីឡដ្ឋាន វិសាខា) 
•    គិរីវង្សសុខសែនជ័យ ប៉ះ អាយ អេស អាយ ដង្កោសែនជ័យ (កីឡដ្ឋាន គិរីវង្សសុខសែនជ័យ) 

បន្ទាប់ពីបញ្ចប់សប្ដាហ៍ទី២៨ តារាងពិន្ទុបង្ហាញថា ព្រះខ័នរាជស្វាយរៀង កំពុងឈរនៅកំពូលតារាងដោយមាន ៦៥ ពិន្ទុ ខណៈ ភ្នំពេញក្រោន តាមពីក្រោយដោយមាន ៥០ ពិន្ទុ។ អង្គរថាយហ្គឺរ មាន ៤៤ ពិន្ទុ និង ណាហ្គាវើលដ៍ មាន ៤២ ពិន្ទុ។ ចំណែក អឹម អូ អាយ កំពង់ដេវ៉ា មាន ៣៤ ពិន្ទុ ខណៈ វិសាខា មាន ៤១ ពិន្ទុ។ ក្រុមគិរីវង្សសុខសែនជ័យ មាន ២៣ ពិន្ទុ កងយោពលខេមរភូមិន្ទ ២១ ពិន្ទុ ហើយ ឡាយហ្វ ខេត្តព្រះសីហនុ និង អាយ អេស អាយ ដង្កោសែនជ័យ មាន ១៤ ពិន្ទុស្មើគ្នា។ 

អ្នកគាំទ្រអាចទស្សនាការប្រកួតទាំងអស់បានតាមរយៈវេបសាយ ស៊ីភីអិល ផ្លាស់ (CPL+) ដោយគ្រាន់តែចំណាយ ៥០០ រៀលក្នុងមួយប្រកួតប៉ុណ្ណោះ។ លើវេបសាយនេះ ក៏មានមាតិកាផ្សេងៗដូចជា វីដេអូសង្ខេបនៃការប្រកួត  និងវីដេអូឯកសារកីឡាជាច្រើនទៀតផងដែរ។

សូមអញ្ជើញអ្នកគាំទ្រទាំងអស់ ចូលរួមគាំទ្រ ការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ ឱ្យបានច្រើនកុះករ ទាំងនៅតាមទីលានប្រកួតផ្ទាល់ និងតាមរយៈការផ្សាយបន្តផ្ទាល់លើវេបសាយ ស៊ីភីអិល ផ្លាស់ (CPL+)៕ 

 

The Cambodian Premier League returns this week

Admin
24 Apr 2026 04:05
104

Cambodian Premier League returns this week after a one-week break, with league matches officially is on Saturday and Sunday. Week 29 fixtures are: 

Saturday
1.    Preah Khan Reach Svay Rieng vs Nagaworld (Morodok Techo National Stadium)
2.    Angkor Tiger vs Boeung Ket (Akihiro Kato Stadium)
3.    MOI Kampong Dewa vs Phnom Penh Crown (Visakha Stadium)
Sunday
4.    Visakha vs Life FC Life FC Sihanoukville (Visakha Stadium) 
5.    Kirivong Sok Sen Chey vs ISI Dangkor Sen Chey (Kirivong Sok Sen Chey Stadium)

After the end of week 28, Preah Khan Reach Svay Rieng sit at the top of the table with 65 points, while Phnom Penh Crown are second with 50 points. Behind the top two, Angkor Tiger have 44 points, Nagaworld have 42, Visakha have 41, and Ministry of Interior Kampong Dewa have 34 points. In the lower half, Kirivong Sok Sen Chey have 23 points, Tiffy Army FC have 21, while Life FC Preah Sihanouk and ISI Dangkor Sen Chey have 14 points at the bottom of the standings.

Fans can watch all matches through the CPL+ website for just 500 riel per match. The platform also offers additional content, including match highlights, Story telling, and other football features.

Supporters are encouraged to continue supporting  the Cambodian Premier League, both by attending matches at the stadiums and by following the live broadcasts on CPL+.