Weyderson ជាប់ជាកីឡាករល្អប្រចាំខែមីនា បន្ទាប់ពីទទួលបានកីឡាករល្អប្រចាំការប្រកួត ៣លើកជាប់គ្នា

Admin
02 Apr 2026 16:27
462

កីឡាករ Weyderson Denilson dos Santos Xavier Novaes របស់ក្លឹបណាហ្គាវើលដ៍ ត្រូវបានជ្រើសរើសជាកីឡាករល្អប្រចាំខែមីនា បន្ទាប់ពីបង្ហាញទម្រង់លេងដ៏លេចធ្លោ និងឈ្នះពានកីឡាករល្អប្រចាំការប្រកួត ៣ លើកជាប់គ្នា ក្រោយបញ្ចប់សប្ដាហ៍ទី២៦ នៃការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ រដូវកាល ២០២៥/២០២៦។

ក្នុងអំឡុងខែមីនា កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ បានចូលលេងសរុបចំនួន ៣០១ នាទី។ ចំណែកក្នុងរយៈពេល ២៦​ សប្ដាហ៍កន្លងមក គេបានបង្ហាញខ្លួនចំនួន ២៣ ប្រកួត ក្នុងនោះចូលលេងជាកីឡាករបម្រុង ១៤ ដង។ រូបគេក៏បានទាត់បញ្ជូលទី ៧ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន ២ ដង។ លើសពីនេះទៅទៀត Weyderson ក៏ត្រូវបានជ្រើសរើសជាកីឡាករល្អប្រចាំការប្រកួតសរុបចំនួន ៣ លើក ដែលបង្ហាញថាគេគឺជាកីឡាករសំខាន់ម្នាក់ក្នុងក្រុមណាហ្គាវើលដ៍។

គួរបញ្ជាក់ថា Weyderson Denilson dos Santos Xavier Novaes ទើបតែចូលរួមជាមួយក្លឹបណាហ្គាវើលដ៍ នៅរដូវកាលនេះប៉ុណ្ណោះ ប៉ុន្តែខ្សែប្រយុទ្ធស្លាបស្ដាំរូបនេះ បានបង្ហាញសមត្ថភាពយ៉ាងគួរឱ្យចាប់អារម្មណ៍ និងក្លាយជាកម្លាំងដ៏សំខាន់មួយរបស់ក្រុម៕​

 

 

 

 

 

 

 

Weyderson Named March Player of the Month After Winning Three Man of the Match Awards

Admin
02 Apr 2026 16:27
462

NagaWorld player Weyderson Denilson dos Santos Xavier Novaes has been named Player of the Month for March after delivering outstanding performances and winning three Man of the Match awards following Week 26 of the 2025/2026 Cambodian Premier League season.

During March, the Brazilian player spent a total of 301 minutes on the field. Over the of the past 26 weeks, he has made 23 appearances, including 14 as a substitute. He has scored 7 goals and provided 2 assists.

In addition, Weyderson has been named Man of the Match a total of three times, underlining his importance to the NagaWorld squad.

Weyderson Denilson dos Santos Xavier Novaes only joined NagaWorld this season. Nevertheless, the right winger has delivered impressive performances and has become one of the team’s key players.