រកឃើញ៤ក្រុមឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ !
ការប្រកួតពានរង្វាន់ខេមបូឌានលីគខាប់២០២៣ វគ្គសន្សំពិន្ទុតាមពូលបានបញ្ចប់រួចរាល់ហើយកាលពីម្សិលមិញនេះ ។
លទ្ធផលការប្រកួតសប្ដាហ៍ទី៧ ពូល A បឹងកេត អេហ្វស៊ី បានត្រឹមស្មើរ ១ទល់១ ជាមួយកោះកុង វិសាខា បានយកឈ្នះ អគ្គិសនីកម្ពុជា ៥ទល់១ ជាក្រុមមិនចាញ់សោះចំនួន៦ប្រកួត និង គិរិវង់សុខសែនជ័យ ១ទល់១ កងយោធពលខេមរភូមិន្ទ ចំណែកឯពូល B វិញ អាយអេសអាយដង្កោសែនជ័យ ស្មើរជាមួយព្រះខ័នរាជស្វាយរៀង ១ទល់១ អង្គរថាយហ្គឺរ ចាញ់ណាហ្គាវើលដោយលទ្ធផល ៧ទល់០ និង ភ្នំពេញក្រោន បានយកឈ្នះ នគរបាលជាតិ ៣ទល់០ ជាក្រុមទី២ដែលមិនចាញ់សោះចំនួន៦ប្រកួត។
ក្រោយចប់ការប្រកួតសប្ដាហ៍ទី៧ យើងបានរកឃើញក្រុមដែលត្រូវឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររួមមានៈ វិសាខា ណាហ្គាវើល ភ្នំពេញក្រោន និងគិរីវង់សុខសែនជ័យ ដែលត្រូវធ្វើការប្រកួតជើងទី១ នៅថ្ងៃសៅរ៍ ទី២២ និងថ្ងៃអាទិត្យ ទី២៣ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះហើយ៕