តារាង Top Scorer និង Top Assists កាន់តែតានតឹង ក្រោយបញ្ចប់សប្ដាហ៍ទី២៦
ជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៥/២៦ បានឈានដល់សប្ដាហ៍ទី២៧ មុនពេលសម្រាក១សប្ដាហ៍សម្រាប់កម្មវិធី FIFA Day ដែលធ្វើឲ្យការប្រកួតប្រជែងនៅលើតារាងសំខាន់ៗ និងកាន់តែមានភាពតានតឹង។

នៅក្នុងតារាងអ្នករកគ្រាប់បាល់ច្រើនជាងគេ កីឡាករ Peprah Kwame របស់ព្រះខ័នរាជស្វាយរៀង នៅតែបន្តឈរលេខ១ ដោយរកបាន ២០គ្រាប់ ទោះបីជាគេមិនទាន់អាចរកគ្រាប់បាល់បន្ថែមបានក្នុង៤ប្រកួតចុងក្រោយក៏ដោយ។ ខណៈដែលកីឡាករ Mark Kurita របស់អង្គរថាយហ្គឺរ កំពុងបង្ហាញទម្រង់លេងបានយ៉ាងល្អ ដោយបន្ថែមគ្រាប់ទី១៨ របស់ខ្លួនថ្មីៗនេះ ធ្វើឲ្យគម្លាតរវាងកីឡាករទាំងពីរនៅសល់ត្រឹមតែ ២គ្រាប់ប៉ុណ្ណោះ។

ក្រៅពីអ្នកនាំមុខតារាងទាំងពីរ កីឡាករផ្សេងៗទៀតក៏កំពុងបន្តប្រកួតប្រជែងយ៉ាងខ្លាំងផងដែរ ដោយមាន Patrick Robson មាន ១៣គ្រាប់ ខណៈ Dyer Moses John និង Minagawa Yusuke មាន ១២គ្រាប់ដូចគ្នា។ ចំណែក Park Jungbin, Kim Hyeon Su និង Maksym Priadun ក៏មាន ១០គ្រាប់ស្មើគ្នា ដែលបង្ហាញពីការប្រកួតប្រជែងយ៉ាងប្រកៀកប្រកិតជាមួយកីឡាករខាងលើ។

មិនត្រឹមតែតារាង Top Scorer ប៉ុណ្ណោះទេ ផ្នែកអ្នកបញ្ជូនបាល់ (Top Assists) ក៏កំពុងមានភាពគួរឲ្យចាប់អារម្មណ៍ដូចគ្នា។ កីឡាករ ស៊ិន កក្កដា របស់វិសាខា កំពុងនាំមុខជាមួយ ១០ assists ខណៈ Masutani Takara តាមពីក្រោយមាន ៩ assists ខណៈដែលកីឡាករជាច្រើនផ្សេងទៀត មានចំនួន assists កៀកៗគ្នា ដែលអាចផ្លាស់ប្ដូរចំណាត់ថ្នាក់បានគ្រប់ពេល។

ជាមួយគម្លាតត្រឹមតែបន្តិចបន្តួចបែបនេះ ការប្រកួតនៅសប្ដាហ៍បន្ទាប់ នឹងក្លាយជាចំណុចសំខាន់ក្នុងការកំណត់ថា តើនរណានឹងអាចរក្សាតំណែងឬឡើងទៅកាន់កំពូលតារាងបាន។

គួរឱ្យដឹងផងដែរថា ខេមបូឌានព្រីមៀរលីគនឹងត្រឡប់មកវិញនៅថ្ងៃទី ០៤ និង ០៥ ខែមេសាខាងមុខនេះ បន្ទាប់ពី FIFA Day ដោយមានការប្រកួតសំខាន់ៗជាច្រើន រួមទាំងការប្រកួតរវាងភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀង ដែលអាចមានការប្រែប្រួលនៅលើតារាងពិន្ទុរបស់ក្រុមទាំង២ ផងដែរ ៕
The top scorer and top assist races have become more intense after Week 26
The Cambodian Premier League season 2025/26 has reached Week 27, before a one-week break for FIFA Days, making the competition in the key standings even more intense.

According to top scorer standings, Peprah Kwame of Preah Khan Reach Svay Rieng remains in first place with 20 goals, although he has not scored in his last four matches. Meanwhile, Mark Kurita of Angkor Tiger has been in excellent form, recently scoring his 18th goal, reducing the gap between the two players to just two goals.

Besides the two leading players, the other players are also continuing to compete strongly. Patrick Robson has 13 goals, while Dyer Moses John and Minagawa Yusuke both have 12 goals. Meanwhile, Park Jungbin, Kim Hyeon Su, and Maksym Priadun each have 10 goals, showing how close and competitive the race is with the players above them.

Not only is the Top Scorer race intense, but the Top Assists chart is also very interesting. Sin Kakada of Visakha leads with 10 assists, followed by Masutani Takara with 9 assists, while several other players have close numbers, meaning the rankings can change at any time.

With such a small gap, next week’s matches will become crucial in determining who can maintain their position or rise to the top of the standings.

The Cambodian Premier League will return on April 4 and 5, following FIFA Day, with several important matches, including the clash between Phnom Penh Crown and Preah Khan Reach Svay Rieng, which could lead to changes in the points table for both teams.

