រំលឹកតារាងពិន្ទុសប្ដាហ៍ទី៦ នៃខេមបូឌានលីគខាប់២០២៣

Admin
07 Apr 2023 10:26
1082

ការប្រកួតពានខេមបូឌានលីគខាប់ឆ្នាំ២០២៣​ បានប្រកួតប្រជែងគ្នាអស់រយៈពេល៦សប្ដាហ៍រួចរាល់ហើយ ក្នុងនោះយើងក៏ឃើញថាមានក្រុមដែលមានពិន្ទុគ្រប់គ្រាន់អាចនឹងឡើងទៅកាន់វគ្គបន្ដបានផងដែរ ទោះជានៅសល់​ ១ប្រកួតទៀតក៏ដោយ។

តោះមកមើលតារាងពិន្ទុសប្ដាហ៍ទី៦ សម្រាប់ពូល A ក្រុមវិសាខា មាន១៥ពិន្ទុពេញ ឈរលេខ១ គិរីវង់សុខសែនជ័យ មាន ១០ ពិន្ទុ ឈរលេខ២ និង សមាគមបាល់ទាត់កងយោធពលខេមភូមិន្ទ មាន ៩ពិន្ទុ ឈរ លេខ៣ ខណៈដែល ព្រៃវែង បឹងកេត អគ្គិសនីកម្ពុជា​ និងកោះកុង អស់ឱកាសទៅវគ្គបន្ដ

ចំណែកពូល B ក្រុមភ្នំពេញក្រោន មាន ១៥ពិន្ទុពេញ ព្រះខ័នរាជស្វាយរៀង មាន ១០ ពិន្ទុ ឈរលេខ២ និង ណាហ្គាវើលដ៍ មាន១០ពិន្ទុដូចគ្នា ឈរលេខ៣ ខណៈ អាយអេសអាយដង្កោសែនជ័យ នគរបាលជាតិ សូលទីឡូអង្គរ និងអង្គរថាយហ្គឺរ អស់ឱកាសឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រផងដែរ។

សូមឱ្យដឹងផងដែរថា ការប្រកួតពានខេមបូឌានលីគខាប់ឆ្នាំ២០២៣​ សប្ដាហ៍ទី៧ ដែលជាសប្ដាហ៍ចុងក្រោយនៃការប្រកួតសន្សំពិន្ទុវិលជុំពូល A និង ពូល B ដើម្បីរក៤ក្រុមឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នឹងត្រូវធ្វើការប្រកួតគ្នានៅចុងសប្ដាហ៍ថ្ងៃសៅរ៍ ទី០៨ និងថ្ងៃអាទិត្យ ទី០៩ ខែមេសា ឆ្នាំ២០២៣ នេះហើយ៕

តើអ្នកគិតថា៤ក្រុមណាខ្លះអាចបន្តទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ?