វិសាខា គ្រងជើងឯក នៃខេមបូឌានលីគអភិវឌ្ឍន៍ ឆ្នាំ២០២៥/២៦

Admin
23 Feb 2026 03:36
305

ក្រោមការដឹកនាំរបស់គ្រូបង្គោល លោក ឡុង ឬទ្ធា ក្លឹបបាល់ទាត់ វិសាខា បានបង្ហាញសមត្ថភាពយ៉ាងល្អ ដើម្បីឈ្នះជើងឯកពានរង្វាន់ ខេមបូឌានលីគអភិវឌ្ឍន៍ រដូវកាល ២០២៥/២៦ ជាលើកដំបូង។ ខណៈដែលជើងឯករង បានទៅលើក្លឹបបាល់ទាត់ អាយ អេស អាយ ដង្កោសែនជ័យ បន្ទាប់ពីប្រកួតប្រជែងយ៉ាងស្វិតស្វាញពេញរដូវកាល ក្នុងរយៈពេល១០សប្ដាហ៍។

លោក ឡុង ឬទ្ធា គ្រូបង្គោលក្លឹបបាល់ទាត់វិសាខា បានបង្ហាញពីភាពមោទនភាពចំពោះលទ្ធផលនេះ និងសរសើរដល់ការខិតខំប្រឹងប្រែងរបស់កីឡាករទាំងអស់ ដែលបានរួមចំណែកធ្វើឱ្យក្លឹបទទួលបានភាពជោគជ័យដ៏មានន័យនេះ។

ពានរង្វាន់ឯកត្តជន ខេមបូឌានលីគអភិវឌ្ឍន៍ ២០២៥/២៦
១. គ្រូបង្គោលល្អជាងគេ៖ លោក ឡុង ឬទ្ធា (វិសាខា)
២. អ្នកចាំទីល្អជាងគេ៖ ចន យូរ៉ូ (វិសាខា)
៣. ពាន Fair Play ល្អជាងគេ៖ វិសាខា
៤. កីឡាករល្អជាងគេ៖ DIAKITE LANCINE (អាយ អេស អាយ ដង្កោសែនជ័យ)
៥. កីឡាករល្អជាងគេ អាយុក្រោម ២២ ឆ្នាំ៖ DIAKITE LANCINE (អាយ អេស អាយ ដង្កោសែនជ័យ)
៦. កីឡាករទាត់បាល់បញ្ចូលទីច្រើនជាងគេ៖ DIAKITE LANCINE (អាយ អេស អាយ ដង្កោសែនជ័យ)

គោលបំណងនៃការបង្កើតការប្រកួត ខេមបូឌានលីគអភិវឌ្ឍន៍៖
ការប្រកួតនេះ ត្រូវបានបង្កើតឡើងដោយមានគោលបំណងសំខាន់ៗចំនួន៤ រួមមាន៖ ១. ផ្តល់ឱកាសដល់កីឡាករដែលមិនសូវទទួលបានឱកាសលេងនៅក្នុងពានជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ និងកីឡាករអាយុក្រោម ២២ ឆ្នាំ ឱ្យអាចបង្ហាញសមត្ថភាពលើទីលាន។ ២. ផ្តល់ឱកាសដល់កីឡាករយុវជនអាយុក្រោម ១៨ ឆ្នាំ ឱ្យបានប្រកួតជាមួយក្រុមឈុតធំ ដើម្បីពង្រឹង និងអភិវឌ្ឍន៍បច្ចេកទេស។ ៣. ជំរុញការប្រកួតប្រជែងរបស់កីឡាករអាយុក្រោម ២២ ឆ្នាំ ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតកីឡាស៊ីហ្គេម។ ៤. អភិវឌ្ឍន៍សមត្ថភាពមន្ត្រីដឹកនាំការប្រកួត តាមរយៈការផ្តល់ឱកាសអនុវត្តភារកិច្ចជាក់ស្តែង។

សម្រាប់រដូវកាលនេះ មានក្លឹបចំនួន ៦ បានចូលរួម រួមមាន៖ អាយ អេស អាយ ដង្កោសែនជ័យ, កណ្ដាល យូណាយធីត, ឡាយអ៊ិនឃីង, អឹម អូ អាយ កំពង់ដេវ៉ា, ភ្នំពេញក្រោន និង វិសាខា៕

 

Hard Work Pays Off: Visakha Crowned CDL 2025/26 Champions

Admin
23 Feb 2026 03:36
305

Head coach Mr. Long Rithea , Visakha Football Club delivered an impressive performance to claim the Cambodian Development League title for the 2025/26 season for the first. Meanwhile, ISI Dangkor Senchey FC finished as runners-up after a highly competitive 10 weeks.

Head coach Long Rithea  expressed his pride in the achievement and praised the dedication and hard work of all players who contributed to this meaningful success for the club.

Individual Awards – Cambodian Development League 2025/26
1.    Best Head Coach: Long Rithea  (Visakha)
2.    Best Goalkeeper: John Uro (Visakha)
3.    Fair Play Award: Visakha
4.    Best Player: Diakite Lancine (ISI Dangkor Senchey)
5.    Best U-22 Player: Diakite Lancine (ISI Dangkor Senchey)
6.    Top Scorer: Diakite Lancine (ISI Dangkor Senchey)


Purpose of the Cambodian Development League:
The organising committee, the league is created with four main purposes: 1. Opportunities for young players – Give playing time to footballers under 22 years old and those who rarely play in the Cambodian Premier League (CPL). 2. Developing U18 players – Allow players under 18 to compete against senior teams, helping them strengthen their skills and gain experience. 3. Preparing for the SEA Games – Focusing on U22 players, the competition builds stronger talent for Cambodia’s future national team. 4. Training match officials – Give referees and other officials more opportunities to gain experience and improve their abilities. 

The 2025/26 CDL season, six clubs took part: ISI Dangkor Senchey, Kandal United, Lion King, MOI Kompong Dewa, Phnom Penh Crown, and Visakha.