ម្ចាស់ជើងឯក ខេមបូឌានលីគអភិវឌ្ឍន៍ ២០២៥/២៦ និងបង្ហាញខ្លួននៅសប្តាហ៍ទី១០នេះ

Admin
19 Feb 2026 03:54
33

ការប្រកួត ខេមបូឌានលីគអភិវឌ្ឍន៍ រដូវកាល ២០២៥/២៦ បានឈានដល់សប្ដាហ៍ទី១០ ដែលជាវគ្គសម្រេចវាសនាពាន ខណៈការប្រកួតកាន់តែតានតឹង បើសិនជាមានមួយកំហុសមួយកើតឡើងនោះឱកាសលើកពាននឹងបាត់បង់ភ្លាមៗ។ ក្រុមដែលមានឱកាសខ្ពស់បំផុតក្នុងការលើកពានរដូវកាលនេះ គឺ អាយ អេស អាយ ដង្កោសែនជ័យ និង វិសាខា ដែលកំពុងមានពិន្ទុស្មើគ្នា។

បច្ចុប្បន្ន វិសាខា ឈរនៅកំពូលតារាងមាន ២២ ពិន្ទុ និងគ្រាប់បាល់ចំណេញ +១៦ ខណៈ អាយ អេស អាយ ដង្កោសែនជ័យ មាន ២២ ពិន្ទុដូចគ្នា ប៉ុន្តែគ្រាប់បាល់ចំណេញ +១៥ ប៉ុណ្ណោះ។ ភាពខុសគ្នាត្រឹមតែ ១ គ្រាប់បាល់នេះ បង្ហាញថាការប្រកួតសប្ដាហ៍ចុងក្រោយ ជាការប្រកួតដ៏តានតឹងសម្រាប់ក្លឹបទាំងពីរ ។ ចំណែក អឹម អូ អាយ កំពង់ដេវ៉ា មាន ១៤ ពិន្ទុ ខណៈ ភ្នំពេញក្រោន មាន ១២ ពិន្ទុ។ ឡាយអិនឃីង មាន ៦ ពិន្ទុ និង កណ្ដាល យូណាយធីត មាន ២ ពិន្ទុ។

កាលវិភាគសប្ដាហ៍ទី១០ (ថ្ងៃអាទិត្យ ម៉ោង ៨:៣០ ព្រឹក)
•    ភ្នំពេញក្រោន ជួប វិសាខា (កីឡដ្ឋានភ្នំពេញក្រោន)
•    អាយ អេស អាយ ជួប  អឹម អូ អាយ កំពង់ដេវ៉ា (កីឡដ្ឋានអាយ អេស អាយ)
•    ឡាយអិនឃីង ជួប កណ្ដាល យូណាយធីត (មជ្ឈមណ្ឌលហ្វឹកហាត់ អេស អ អ យូ)

គួរបញ្ជាក់ថា ការប្រកួតនេះមានរយៈពេល ១០ សប្ដាហ៍ ចាប់ពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២៥ ដល់ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមាន ៦ ក្លិបចូលរួម៖ អាយ អេស អាយ ដង្កោសែនជ័យ, កណ្ដាល យូណាយធីត, ឡាយអិនឃីង, អឹម អូ អាយ កំពង់ដេវ៉ា, ភ្នំពេញក្រោន និង វិសាខា។

សូមជម្រាបថា ការបង្កើតការប្រកួតខេមបូឌានលីគអភិវឌ្ឍន៍ មានគោលបំណងសំខាន់ៗចំនួន ៤ ៖ 
១. ផ្ដល់ឱកាសដល់កីឡាករដែលមិនសូវទទួលបានឱកាសលេងនៅក្នុងការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ និងកីឡាករអាយុក្រោម២២ឆ្នាំ ឲ្យមានឱកាសបង្ហាញសមត្ថភាព នៅលើទីលាន។ 
២. ផ្តល់ឱកាសដល់កីឡាករ ខេមបូឌានលីគ យុវជនអាយុក្រោម ១៨ ឆ្នាំ ទទួលបានឱកាសបង្ហាញសមត្ថភាព ក្នុងការប្រកួតប្រជែងជាមួយក្រុមឈុតធំ ដើម្បីពង្រឹង និងអភិវឌ្ឍន៍បច្ចេកទេសបន្ថែម។
៣. ផ្តោតសំខាន់លើកីឡាករអាយុក្រោម ២២ឆ្នាំ ជំរុញបង្កើនឱ្យមានការប្រកួតប្រជែង កាន់តែខ្លាំង ដើម្បីត្រៀមលក្ខណសម្បត្តិសម្រាប់ចូលរួមការប្រកួតស៊ីហ្គេម។ 
៤. ការអភិវឌ្ឍន៍សមត្ថភាពរបស់មន្ត្រីដឹកនាំការប្រកួត ដោយផ្តល់ឱកាសច្រើនក្នុងការបំពេញភារកិច្ចនានា
 
សប្ដាហ៍ចុងក្រោយនេះ មិនមែនជាការប្រកួតសម្រាប់៣ពិន្ទុប៉ុណ្ណោះទេ ប៉ុន្តែជាការប្រកួតសម្រាប់ប្រវត្តិសាស្ត្ររបស់ក្លិបមួយ។ តើក្រុមណានឹងក្លាយជាម្ចាស់ពាន? ចម្លើយនឹងបង្ហាញនៅព្រឹកថ្ងៃអាទិត្យនេះ។ ដូច្នេះ អ្នកគាំទ្រ ស្នេហាវិស័យកីឡាបាល់ទាត់ ចូលរួមទស្សនា ការប្រកួតផ្ទាល់បានតាមកីឡដ្ឋានឱ្យបានច្រើនកុះករ៕ 

 

 

The champion of the Cambodian Development League 2025/26 will be revealed in Week 10

Admin
19 Feb 2026 03:54
33

The Cambodian Development League 2025/26 has reached Week 10, the decisive stage that will determine this season’s champion. With the competition growing increasingly intense, even a single mistake could immediately cost a team its title hopes. The two clubs with the highest chances of winning the trophy are ISI Dangkor Senchey and Visakha, who are currently level on points.

According to standing, Visakha sit at the top of the table with 22 points and a goal difference of +16, while ISI Dangkor Senchey also have 22 points but a slightly lower goal difference of +15. The margin of just one goal highlights how crucial and tense the final week will be for both sides. Meanwhile, MOI Kampong Dewa have 14 points, Phnom Penh Crown have 12 points, Lion King have 6 points, and Kandal United sit at the bottom with 2 points.

Week 10 Fixtures (Sunday, 8:30 AM)
•    Phnom Penh Crown vs Visakha (Phnom Penh Crown Stadium)
•    ISI Dangkor Senchey vs MOI Kampong Dewa (ISI Stadium)
•    Lion King vs Kandal United (SAU Training Center)
 
The competition take 10 weeks over eight months, from September 14, 2025 to February 22, 2026, featuring six clubs: ISI Dangkor Senchey, Kandal United, Lion King, MOI Kampong Dewa, Phnom Penh Crown, and Visakha.

The Cambodian Development League was established with four main objectives:
1. Opportunities for young players – Give playing time to footballers under 22 years old and those who rarely play in the Cambodian Premier League (CPL).
2. Developing U18 players – Allow players under 18 to compete against senior teams, helping them strengthen their skills and gain experience.
3. Preparing for the SEA Games – Focusing on U22 players, the competition builds stronger talent for Cambodia’s future national team.
4. Training match officials – Give referees and other officials more opportunities to gain experience and improve their abilities.

This final week is not just about earning three points — it is about making club history. Which team will be crowned champion? The answer will be revealed this Sunday morning. Football fans are encouraged to attend and support the matches at the stadiums in large numbers.