ខេម សុងហៃ ឈ្នះជើងឯកវិញ្ញាសាតេឡេបញ្ជា អ៊ី-ខេមបូឌានព្រីមៀរលីគ ២០២៥/២៦ ខណៈ ទឹម វង្សរ៉ាវុធ ក្លាយជាកីឡាករល្អបំផុត និងរកគ្រាប់បាល់ច្រើនបំផុត

Admin
12 Feb 2026 00:17
148

ការប្រកួតពានរង្វាន់ អ៊ី-ខេមបូឌានព្រីមៀរលីគ រដូវកាល ២០២៥/២៦ បានបញ្ចប់ដោយជោគជ័យ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦។ បន្ទាប់ពីប្រកួតរយៈពេល ១១ សប្ដាហ៍ រួមទាំងវគ្គជម្រុះ Top 6 និងវគ្គផ្តាច់ព្រ័ត, គណៈកម្មការរៀបចំការប្រកួត បានរកឃើញហើយ ម្ចាស់ជើងឯក, ជើងឯករង, ក្រុមចំណាត់ថ្នាក់ទី៣, កីឡាករល្អបំផុត និងកីឡាករដែលរកគ្រាប់បាល់ច្រើនបំផុត ក្នុងវិញ្ញាសាតេឡេបញ្ជា។

ក្រោយពីខិតខំហ្វឹកហាត់ និងបង្ហាញសមត្ថភាពយ៉ាងល្អ និងមិនបន្ទូរដៃដល់គូរប្រកួត, ខេម សុងហៃ មកពីក្លឹប បឹងកេត បានក្លាយជាម្ចាស់ជើងឯក អ៊ី-ខេមបូឌានព្រីមៀរលីគ រដូវកាល ២០២៥/២៦ លើវិញ្ញាសាតេឡេបញ្ជា។ ជើងឯករង ដណ្ដើមបាន ដោយកីឡាករ ភោគ សុបញ្ញា មកពីក្លឹប ព្រះខ័នរាជស្វាយរៀង ខណៈ ចំណាត់ថ្នាក់ទី៣ គឺ តាំង គីមសុង ពីក្លឹប អឹមអូអាយ កំពង់ដេវ៉ា។

ទោះបីជា ទឹម វង្សរ៉ាវុធ មកពីក្លឹប ណាហ្គាវើលដ៍ មិនអាចការពារដំណែង ម្ចាស់ពានរង្វាន់ពីររដូវកាលក៏ដោយ ក៏រូបគេបានក្លាយជា កីឡាករល្អបំផុត និងកីឡាករដែលរកគ្រាប់បាល់ច្រើនបំផុត ប្រចាំរដូវកាល ២០២៥/២៦ ដែរ។

គូរឱ្យដឹងផងដែរថា រដូវកាលនេះ មានក្លឹបចូលរួមសរុប ៩ ក្លឹប រួមមាន៖ ណាហ្គាវើលដ៍, បឹងកេត, អឹមអូអាយ កំពង់ដេវ៉ា, ព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោន, អង្គរថាយហ្គឺរ, អាយ អេស អាយ ដង្កោសែនជ័យ, វិសាខា និងកងយោធពលខេមរភូមិន្ទ។


ចំណែកឯ ការប្រកួតប្រព្រឹត្តទៅតាមប្រព័ន្ធសន្សំពិន្ទុ, ក្រុម Top 6 ដែលមានពិន្ទុខ្ពស់ជាងគេ ត្រូវជួបគ្នានៅវគ្គជម្រុះ (Play-off)។ ក្រុមឈ្នះ Play-off នឹងឡើងទៅ Upper Bracket ខណៈក្រុមដែលចាញ់ នឹងបន្តប្រកួតនៅ Lower Bracket។ ក្រុមចាញ់នៅ Upper Bracket នឹងធ្លាក់ទៅ Lower Bracket, ខណៈក្រុមចាញ់នៅ Lower Bracket នឹងបញ្ចប់ដំណើរការប្រកួត។ រូបមន្តនេះប្រើសម្រាប់ ទាំងវិញ្ញាសាតេឡេបញ្ជា និងទូរសព្ទ។ វគ្គដណ្ដើមជើងឯក ឈ្នះ Upper Bracket Final ត្រូវប្រកួតជាមួយឈ្នះ Lower Bracket Final ដើម្បីកំណត់ ម្ចាស់ជើងឯករដូវកាល ២០២៥/២៦ ជាផ្លូវការ។

សូមជម្រាបថា នេះគឺជារដូវកាលទី៣ហើយ ការប្រកួត អ៊ី-ខេមបូឌានព្រីមៀរលីគ នៃវិញ្ញាសាតេឡេបញ្ជា ហើយវិញ្ញាសាទូរសព្ទត្រូវបានបញ្ចូលក្នុងរដូវកាលនេះលើកដំបូង។ សូមរំឭកថា ម្ចាស់ជើងឯក អ៊ីខេមបូឌានព្រីមៀរលីគ រដូវកាលទី១ ឆ្នាំ២០២៣-២៤ និងរដូវកាលឆ្នាំ២០២៤-២៥ ម្ចាស់ជើងឯក បានទៅលើកីឡាករ ទឹម វង្សរ៉ាវុទ្ធ (Tim Vongravuth) ៕

 

Khem Songhai, champion of eCPL 2025/26 console category while Tim Vongravuth Best Player and Top Scorer

Admin
12 Feb 2026 00:17
148

The eCambodian Premier League (eCPL) 2025/26 season successfully concluded on February 10, 2026. After 11 weeks of competition, including the Top 6 playoff and the final round, the organizing committee announced the champion, runner-up, third-place finisher, Best Player, and Top Scorer of console category.

After all weeks of hard work and outstanding performance, Khem Songhai from Boeung Ket claimed the championship in the 2025/26 console category. The runner-up title went to Phok Sophanha from Preah Khan Reach Svay Rieng, while Taing Kimsong from MOI Kompong Dewa secured third place.

Although Tim Vongravuth from Nagaworld was unable to defend his trophy, despite he was named both the Best Player and Top Scorer of the 2025/26 season.

This season featured nine participating clubs: Nagaworld, Boeung Ket, MOI Kompong Dewa, Preah Khan Reach Svay Rieng, Phnom Penh Crown, Angkor Tiger, ISI Dangkor Senchey, Visakha, and Tiffy Army FC.

The tournament followed a points-based system, with the Top 6 teams advancing to the Play-off stage. Winners of the Play-off advanced to the Upper Bracket, while the losing teams continued in the Lower Bracket. Teams defeated in the Upper Bracket dropped to the Lower Bracket, and teams losing in the Lower Bracket were eliminated. This format applied to both the console and Mobile categories. In the Grand Final, the winner of the Upper Bracket Final faced the winner of the Lower Bracket Final to officially determine the eCPL 2025/26 champion.

This marked the third season of the console competition, while the Mobile category was introduced for the first time in this season. It is worth noting that in the first two seasons, 2023/24 and 2024/25, the champion title was awarded to Tim Vongravuth.