តោះមកដឹងកាលវិភាគការប្រកួត និងការផ្សាយផ្ទាល់លីគខាប់សប្ដាហ៍ចុងក្រោយ
ការប្រកួតពានខេមបូឌានលីគខាប់ឆ្នាំ២០២៣ សប្ដាហ៍ទី៧ ដែលជាសប្ដាហ៍ចុងក្រោយនៃការប្រកួតសន្សំពិន្ទុវិលជុំពូល A និង ពូល B នឹងត្រូវធ្វើការប្រកួតគ្នានៅចុងសប្ដាហ៍នេះហើយ មុនពេលសម្រាកពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ។

ការប្រកួតសប្ដាហ៍ទី៧ ថ្ងៃសៅរ៍ ទី ០៨ ខែមេសា ឆ្នាំ២០២៣ មាន៣គូររួមមានៈ បឹងកេត អេហ្វស៊ី ទទួលក្រុមមកពីខេត្តកោះកុង ក្រុមកោះកុងអេហ្វ៊សី វេលាម៉ោង៣:៤៥ នាទី នាកីឡដ្ឋាន ខេមបូឌារអ៊ែរវេរ ផ្សាយផ្ទាល់ដោយ AMS Sports , ក្រុមមិនទាន់ស្គាល់ចាញ់ វិសាខា ត្រូវទទួល ក្រុមអគ្គិសនី វេលាម៉ោង ៣:៤៥ នាទី នាកីឡដ្ឋាន AIA Stadium, KMH Park ផ្សាយផ្ទាល់ដោយ សារព័ត៌មានត្រយ៉ង និងក្រុមគិរីវង្សសុខសែនជ័យ ត្រូវទទួលក្រុម កងយោធពលខេមរភូមិន្ទ វេលាម៉ោង ៣:៤៥ នាទី នាកីឡដ្ឋាន គិរីវង់សុខសែនជ័យ ខេត្តតាកែវ ផ្សាយផ្ទាល់ដោយ កម្ពុជាថ្មី ដេលី ។

ចំណែកឯ៣គូ ថ្ងៃអាទិត្យ ទី០៩ ខែមេសា រួមមាន៖ អាយអេសអាយដង្កោសែនជ័យ ត្រូវបើកទ្វារផ្ទះទទួល ក្រុមព្រះខ័នរាជស្វាយរៀង វេលាម៉ោង៣:៤៥ នាទី នាកីឡដ្ឋាន AIA Stadium, KMH Park ផ្សាយផ្ទាល់ដោយ TV5 Cambodia , អង្គរថាយហ្គឺរ ទទួលក្រុម ណាហ្គាវើលដ៍ វេលាម៉ោង៣:៤៥ នាទី នាកីឡដ្ឋាន ហនុមាន ផ្សាយផ្ទាល់ដោយ PEAK SPORTS និងគូចុងក្រោយ ភ្នំពេញក្រោន ត្រូវទទួលក្រុមនគរបាលជាតិ វេលាម៉ោង៦:៣០ នាទីល្ងាច នាកីឡដ្ឋាន ស្មាត អរ អេស អិន ផ្សាយផ្ទាល់ដោយ កម្ពុជាថ្មី ដេលី ។

សូមជម្រាបឱ្យដឹងផងដែរថា ឆ្លងកាត់ការប្រកួត៦សប្ដាហ៍កន្លងទៅ ក្រុមវិសាខា មកពីពូល A និងភ្នំពេញក្រោន មកពីពូល B បានឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រមុនគេរួចរាល់៕
សូមរង់ចាំតាមដានទាំងអស់គ្នា ថាតើ២ក្រុមណានឹងឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ខេមបូឌានលីគខាប់ឆ្នាំ២០២៣ ?

