រី សក្ដា ក្លាយជាម្ចាស់ជើងឯក អុី-ស៊ីភីអិល លើវិញ្ញាសា ទូរសព្ទដៃ រដូវកាល ២០២៥/២៦
ការប្រកួត ពានរង្វាន់ អ៊ី-ខេមបូឌានព្រីមៀរលីគ រដូវកាល ២០២៥/២៦ ត្រូវបានបិទបញ្ចប់ដោយជោគជ័យ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦។ ក្នុងរយៈពេលប្រកួតសរុប១១សប្ដាហ៍, ឈានដល់ការប្រកួតជម្រុះវគ្គក្រុមកំពូលតារាងទាំង៦ #Top6 និងការប្រកួតវគ្គផ្តាច់ព្រ័តផងកាលពីម្សិលមិញនេះ គណៈកម្មការរៀបចំការប្រកួត បានរកឃើញហើយ ម្ចាស់ជើងឯក, ជើងឯករង, ក្រុមចំណាត់ថ្នាក់លេខបី, កីឡាករល្អប្រចាំរដូវកាល និងកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេបំផុត នៅលើវិញ្ញាសាទូរសព្ទដៃ។
សម្រាប់វិញ្ញាសាទូរសព្ទដៃ កីឡាករ រី សក្តា មកពីក្លិប ព្រះខ័នរាជស្វាយរៀង បានក្លាយជាម្ចាស់ជើងឯកប្រចាំរដូវកាល ២០២៥/២៦។ ខណៈជើងឯករងបានទៅលើ កីឡាករ ម៉ាត់ រ៉ាហ្សាក់ មកពីក្លិប អឹម អូ អាយ កំពង់ដេវ៉ា និងចំណាត់ថ្នាក់លេខ៣ បានទៅលើ ទឹម រិទ្ធីស័ក្តិ មកពីក្លិប ណាហ្គាវើលដ៍។
រី សក្តា, កីឡាករ ព្រះខ័នរាជស្វាយរៀង (ម្ចាស់ពានរង្វាន់ អុី-ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៥/២៦)
ម៉ាត់ រ៉ាហ្សាក់, កីឡាករ អឹម អូ អាយ កំពង់ដេវ៉ា ( ម្ចាស់ពានរង្វាន់រង និង រកគ្រាប់បាល់ច្រើនបំផុត)
ទឹម រិទ្ធីស័ក្តិ, កីឡាករ ណាហ្គាវើដល៍ ( ជ័យលាភី លេខបី)
គួរឱ្យកត់សម្គាល់ថា ការខិតខំប្រឹងប្រែងរបស់ ម៉ាត់ រ៉ាហ្សាក់ មិនត្រឹមតែជួយឱ្យរូបគេទទួលបានតំណែងជើងឯករងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្លាយជាកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេប្រចាំរដូវកាលផងដែរ។ ចំណែក តាំង វិសាល មកពីក្លិបកងយោធពលខេមរភូមិន្ទ ត្រូវបានជ្រើសរើសជាកីឡាករល្អជាងគេប្រចាំរដូវកាល លើវិញ្ញាសាទូរសព្ទដៃ។
តាំង វិសាល, កីឡាករ កងយោធពល ខេមរភូមិន្ទ ( កីឡាករ ល្អជាងគេ)
សូមជម្រាបផងដែរថា ការប្រកួត អុី-ខេមបូឌានព្រីមៀរលីគ រដូវកាល ២០២៥/២៦ មានក្លិបចូលរួមសរុប ៩ក្លិបរួមមាន៖ ណាហ្គាវើលដ៍, បឹងកេត, អឹមអូអាយ កំពង់ដេវ៉ា, ព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោន, អង្គរថាយហ្គឺរ, អាយ អេស អាយ ដង្កោសែនជ័យ, វិសាខា និងកងយោធពលខេមរភូមិន្ទ។
គិតមកដល់ពេលនេះ ការប្រកួត ពានរង្វាន់ អុី-ខេមបូឌានព្រីមៀរលីគ បានដំណើរការចូលរដូវកាលទី៣ ហើយ។ ជាពិសេស វិញ្ញាសាទូរសព្ទដៃ ត្រូវបានបញ្ចូលជាលើកដំបូងនៅក្នុងរដូវកាលទី៣នេះ គឺរដូវកាល ២០២៥/២៦៕

Ry Sakada is the 2025/26 eCPL Mobile Category Champion
The Cambodian Premier League 2025/26 season was concluded on Feb 10, 2026. Throughout the 11 weeks, the playoff stage(#Top6), and the final round. The competition committee revealed the champion, runner-up, third place, best player, and top scorer in the mobile category.
Ry Sakda from Preah Khan Reach Svay Rieng was crowned champion of the 2025/26 season within mobile category. The runner-up title went to Mat Razak from MOI Kompong Dewa, while third place was secured by Tim Rithysak from Nagaworld.
Ry Sakada, player of Preah Khan Reach Svay Rieng ( He is the champion )
Mat Razak, player MOI Kompong Dewa ( He is the runner-up and top scorer )
Tim Rithysak, player of Nagaworld ( He is in third place )
Mat Razak’s outstanding performance not only earned him the runner-up position but also saw him finish as the season’s Top scorer in the Mobile category. Meanwhile, Tang Visal from Royal Cambodian Armed Forced was named Best Player of the Season.
Tang Visal, a player from the Royal Cambodian Armed Forces, (the Best Player)
eCambodian Premier League 2025/26 season featured a total of nine participating clubs: Nagaworld, Boeung Ket, MOI Kompong Dewa, Preah Khan Reach Svay Rieng, Phnom Penh Crown, Angkor Tiger, ISI Dangkor Senchey, Visakha, and Royal Cambodian Amed Foced.
eCambodian Premier League has entered its third season. Notably, the Mobile category was introduced for the first time in this third season, 2025/26.

