ការកំណត់យកក្លិបបាល់ទាត់តំណាងជាតិ ចូលរួមការប្រកួតដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) សម្រាប់ឆ្នាំ២០២៦/២៧។

Admin
28 Jan 2026 12:53
134

ការកំណត់យកក្លិបបាល់ទាត់តំណាងជាតិ ចូលរួមការប្រកួតដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) សម្រាប់ឆ្នាំ២០២៦/២៧។

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា សម្រេចក្នុងការកំណត់គោលការណ៍ចំពោះក្លិបបាល់ទាត់តំណាងជាតិ ចូលរួមការប្រកួត ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) សម្រាប់ឆ្នាំ២០២៦/២៧ ដោយផ្អែកសំខាន់លើចំណាត់ថ្នាក់របស់ក្លិបបាល់ទាត់ ចូលរួមការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ និងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០២៥/២៦ ដែលបានបំពេញអជ្ញាបណ្ណក្លិបអន្តរជាតិ AFC Club Licensing ពេញលេញ តាមលំដាប់លំដោយដូចខាងក្រោម៖

    ១/. ក្លិបបាល់ទាត់ដែលទទួលបានជើងឯកការប្រកួត ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៥/២៦

    ២/. ក្លិបបាល់ទាត់ដែលទទួលបានចំណាត់ថ្នាក់លេខ២ នៃការប្រកួត ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៥/២៦

    ៣/. ក្លិបបាល់ទាត់ដែលទទួលបានជើងឯកនៃការប្រកួតពាននរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០២៥/២៦

    ៤/. ក្លិបដែលទទួលបានចំណាត់លេខ៣ នៃការប្រកួត ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៥/២៦

ព្រមជាមួយគ្នានេះ ប្រសិនបើក្លិបបាល់ទាត់ចូលរួមប្រកួតតំណាងជាតិទទួលបានជើងឯក AFC Challenge League នោះក្លិបបាល់ទាត់កម្ពុជានឹងទទួល កូតាក្លិបបន្ថែមចំនួនមួយ (១)ក្លិបទៀត ដូច្នេះ គោលការណ៍កំណត់ក្លិបបាល់ទាត់ដែលត្រូវចូលរួមប្រកួត នឹងអនុវត្តទៅតាមចំណាត់ថ្នាក់ដូចខាងលើ និងស្របទៅតាមបទបញ្ជាចូលរួមប្រកួត AFC Club Competition Entry Regulations។

បញ្ជាក់: សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងធ្វើបច្ចុប្បន្នភាពប្រសិនបើទទួលព័ត៌មានបន្ថែមពី សហព័ន្ធកីឡាបាល់ទាត់ទ្ធីបអាសុី (AFC)។

សូមអរគុណ 

Determination of Cambodian Representative Clubs for AFC Competitions 2026/27

Admin
28 Jan 2026 12:53
134

Determination of Cambodian Representative Clubs for AFC Competitions 2026/27

The Football Federation of Cambodia (FFC) has established the criteria for selecting national representative football clubs to participate in competitions organized by the Asian Football Confederation (AFC) for the 2026/27 season.
Selection will be primarily based on the final rankings of clubs competing in the Cambodian Premier League 2025/26 and the Samdech Akka Moha Sena Padei Techo Hun Sen Cup 2025/26, provided that the clubs have successfully completed the AFC Club Licensing (International) requirements.
The qualification order is as follows:

1. The Champion of the Cambodian Premier League 2025/26

2. Runner-up of the Cambodian Premier League 2025/26

3. The Champion of the Hun Sen Cup 2025/26

4. Third-place of the Cambodian Premier League 2025/26

In addition, should a Cambodian club win the AFC Challenge League, Cambodia will be awarded one (1) additional club quota. In such cases, club selection will continue according to the ranking order above and in compliance with the AFC Club Competition Entry Regulations.

Note: The Football Federation of Cambodia will provide further updates upon receipt of additional information from the Asian Football Confederation (AFC).

Thank you.