អ៉ីខេមបូឌានព្រីមៀរលីគ​ ឆ្នាំ២០២៥/២៦ នឹងរកឃើញ៦ក្រុម ឡើងទៅវគ្គវគ្គផ្ដាច់ព្រ័ត្រ នៅសប្ដាហ៍ក្រោយនេះហើយ

Admin
26 Jan 2026 08:05
227

ការប្រកួតពានរង្វាន់កីឡាអេឡិចត្រូនិចកម្ពុជា អ៉ីខេមបូឌានព្រីមៀរលីគ រដូវកាលឆ្នាំ២០២៥-២៦ ឈានដល់សប្តាហ៍ទី១១ហើយ នៅថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៦ ចុងសប្ដាហ៍នេះ ហើយក៏សប្ដាហ៍ចុងក្រោយនៃការប្រកួតសន្សំពិន្ទុ មុនឈានទៅរកឃើញក្រុមខ្លាំងទាំង៦ ឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ។

បន្ទាប់ពីបញ្ចប់ការប្រកួត សប្ដាហ៍ទី១០ (Console) តារាងពិន្ទុ អ៊ីខេមបូឌានព្រីមៀរលីគបានចាប់ផ្តើមបង្ហាញភាពច្បាស់លាស់ សម្រាប់ការប្រជែងកៅអី ៦ ក្រុមចុងក្រោយ ដែលនឹងមានសិទ្ធិឡើងទៅកាន់ វគ្គផ្ដាច់ព្រ័ត្រ។ បច្ចុប្បន្ន មានក្រុមដូចជា ណាហ្គាវើលដ៏, បឹងកេត, អឹមអូអាយ កំពង់ដេវ៉ា, ព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោន, អង្គរថាយហ្គឺរ និង អាយអេសអាយដង្កោសែនជ័យ កំពុងស្ថិតនៅក្នុងតំបន់មានឱកាសខ្លាំងបំផុត សម្រាប់ឡើងទៅវគ្គបន្ដ ខណៈដែល ការប្រកួតសប្ដាហ៍ក្រោយ ជាការប្រកួត សន្សំពិន្ទុចុងក្រោយ មុនបិទរដូវកាល ក្រុមទាំងអស់ត្រូវប្រឹងប្រែងឱ្យបានខ្លាំង ព្រោះគ្រប់ពិន្ទុទាំងអស់អាចសម្រេចវាសនាថា តើក្រុមណាខ្លះនឹងឆ្លងកាត់ទៅ វគ្គផ្ដាច់ព្រ័ត្រនិងក្រុមណាខ្លះត្រូវបញ្ចប់ដំណើរត្រឹមនេះ។

 

ចំណែកឯ តារាងពិន្ទុសប្ដាហ៍ទី១០ អ៊ីខេមបូឌានព្រីមៀរលីគ (Mobile) ក៏បានបង្ហាញក្រុមច្បាស់លាស់ដូចគ្នា សម្រាប់ការប្រជែងកៅអី ៦ ក្រុមចុងក្រោយ ដែលនឹងមានសិទ្ធិឡើងទៅវគ្គផ្ដាច់ព្រ័ត្រ​

បច្ចុប្បន្ន ភ្នំពេញក្រោន កំពុងឈរនាំមុខតារាង ដោយរកបាន ១៦ ពិន្ទុ ពី ៧ ប្រកួត ខណៈ ណាហ្គាវើលដ៏ និង កងយោធពលខេមរភូមិន្ទ កំពុងដេញតាមយ៉ាងប្រកៀកប្រកិត ជាមួយ ១៥ ពិន្ទុដូចគ្នា។

ចំណាត់ថ្នាក់លេខ ៤ ដល់ ៦ រួមមាន ព្រះខ័នរាជស្វាយរៀង, អឹមអូអាយ កំពង់ដេវ៉ា និង អាយអេសអាយដង្កោសែនជ័យ ដែលកំពុងនៅតែស្ថិតក្នុងតំបន់មានឱកាសឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ដូចគ្នា ប៉ុន្តែពិន្ទុមិនសូវឆ្ងាយពីក្រុមខាងក្រោមឡើយ។ ខណៈដែល ការប្រកួតសប្ដាហ៍ក្រោយ ជាការប្រកួត សន្សំពិន្ទុចុងក្រោយ ក្រុមនៅលេខ ៧ ដល់ ៨ ដូចជា បឹងកេត និង អង្គរថាយហ្គឺរ នៅតែមានឱកាសប្រជែង បើអាចរកលទ្ធផលល្អបាន។

សរុបមក សប្ដាហ៍ចុងក្រោយ នៃ អ៊ីខេមបូឌានព្រីមៀរលីគ ទាំង២វិញ្ញាសារ Console និង Mobile គឺជាសប្ដាហ៍សម្រេចវាសនា ព្រោះគ្រប់ពិន្ទុទាំងអស់ អាចផ្លាស់ប្តូរបញ្ជី ៦ ក្រុមឡើងទៅវគ្គផ្ដា់ព្រ័ត្រ បានគ្រប់ពេល ។

សូមរំឭកថា សម្រាប់​ការប្រកួតពានរង្វាន់អេឡិចត្រូនិច អ៊ីខេមបូឌានព្រីមៀរលីគ រដូវកាលទី១ ឆ្នាំ២០២៣-២៤ និងរដូវ​កាល​ឆ្នាំ២០២៤-២៥ ​ម្ចាស់​ជើងឯក បាន​ទៅ​លើកីឡាករ ទឹម វង្សរ៉ាវុទ្ធ (Tim Vongravuth) របស់ក្លិបបាល់ទាត់ណាហ្គាវើលដ៍ ដោយកាលពីរដូវកាលទី១ បានយក​ឈ្នះ​លើក​កីឡាករ កីឡា​ករ មុត លី របស់ក្រុម​ព្រៃវែង ខណៈរដូវកាលឆ្នាំ២០២៤-២៥ កន្លងទៅបានយកឈ្នះលើកីឡាករ ខេម សុងហៃ របស់ក្រុមបឹងកេត នៅវគ្គផ្តាច់ព្រ័ត្រ ៕

2025/26 eCambodian Premier League: Top 6 Teams Set to Be Revealed Next Week

Admin
26 Jan 2026 08:05
227

This weekend, January 30, 2026, marks Week 11 of the 2025/26 eCambodian Premier League. It is the final week of point collection before the top 6 teams advancing to the final stage are revealed.

After Week 10 on the console version, the top teams likely to make it to the final round are beginning to emerge. Currently, Nagaworld, Boeung Ket, MOI Kompong Dewa, Preah Khan Reach Svay Rieng, Phnom Penh Crown, Angkor Tiger, and ISI Dangkor Senchey are the front-runners. With next week being the last chance to earn points before the closing ceremony, all teams must train hard, as every point could determine the final standings.

The eCambodian Premier League mobile app also highlights the current top-performing teams likely to secure a top 6 spot. At present, Phnom Penh Crown leads the table with 16 points from 7 matches, closely followed by Nagaworld and Cambodian Army, each with 15 points.

The 4th and 5th placed teams—Preah Khan Reach Svay Rieng, Kampong Dewa, and ISI Dangkor Senchey—are most likely to advance, holding a comfortable lead over the teams below. However, next week’s matches represent the final opportunity for 7th and 8th place teams, such as Boeung Ket and Angkor, to earn enough points to reach the final round.

Next week, on both mobile and console, all matches will be crucial. Every point matters, as even a single point could change the top 6 rankings.

Looking back at previous seasons of the eCambodian Premier League esports: In Season 2023-24, the champion title was awarded to Tim Vongravuth of Nagaworld FC, who defeated Mut Li of Prey Veng. In Season 2024-25, he won over Khem Songhai of Boeung Ket in the final stage.