ទីន រ៉ាហ្សាក់ ជួយ អង្គរថាយហ្គឺរ ឈ្នះលើកដំបូងក្នុងការបង្ហាញខ្លួន ៣ ប្រកួត

Admin
26 Jan 2026 02:34
241

អ្នកចាំទី ទីន រ៉ាហ្សាក់ កំពុងបង្ហាញសមត្ថភាពយ៉ាងលេចធ្លោជាមួយក្លឹប អង្គរថាយហ្គឺរ បន្ទាប់ពីការបង្ហាញខ្លួន ៣ ប្រកួតកន្លងទៅ ក្នុងការប្រកួតជាផ្លូវការ ដោយរួមចំណែកយ៉ាងសំខាន់ក្នុងការជួយក្រុមទទួលបានជ័យជម្នះជាលើកដំបូង។

ក្នុងចំណោម ៣ ប្រកួតនោះ រ៉ាហ្សាក់ បានឆ្លងកាត់ការប្រកួតដ៏លំបាកជាមួយក្រុមខ្លាំងៗដូចជា ព្រះខ័នរាជស្វាយរៀង ភ្នំពេញក្រោន ប៉ុន្តែ រ៉ាហ្សាក់ បានបង្ហាញភាពទំនុកចិត្តខ្ពស់ និងការជួយសង្គ្រោះគ្រាប់បាល់សំខាន់ៗជាច្រើន ជាពិសេសក្នុងប្រកួតចុងក្រោយទទួលបានជ័យជម្នះ ១-០ ជាមួយក្រុមកំពុងឡើងជើង បឹងកេត ហើយក៏ជាជ័យជម្នះដំបូងរបស់ក្រុមនៅរដូវកាលនេះ ចាប់តាំងពីរូបគេមកចូលរួមក្រុម។

ជាពិសេសក្នុង ការប្រកួតយប់មិញនេះ ទីន រ៉ាហ្សាក់ បានបង្ហាញទម្រង់លេងយ៉ាងអស្ចារ្យ ដោយធ្វើការសង្គ្រោះបាល់សំខាន់ៗជាច្រើនដង រួមទាំងឱកាសគ្រោះថ្នាក់របស់គូប្រកួត ជួយរក្សាសំណាញ់ទីមិនឱ្យរបូត និងធានាជ័យជម្នះឱ្យក្រុមរហូតដល់ចុងបញ្ចប់ការប្រកួត។

ដោយសារតែការសម្តែងដ៏លេចធ្លោនេះ អ្នកចាំទីរូបនេះក៏ត្រូវបានគណៈកម្មការប្រកួត ជ្រើសរើសឱ្យទទួលបាន ពាន “កីឡាករល្អប្រចាំការប្រកួត” (Man of the Match) ផងដែរ ដែលជាការទទួលស្គាល់យ៉ាងច្បាស់លាស់ចំពោះការខិតខំប្រឹងប្រែង និងសមត្ថភាពរបស់គាត់លើទីលាន។

ពានរង្វាន់នេះ មិនត្រឹមតែជាការលើកទឹកចិត្តផ្ទាល់ខ្លួនសម្រាប់ រ៉ាហ្សាក់ ប៉ុណ្ណោះទេ ថែមទាំងបង្ហាញថា គាត់កំពុងក្លាយជាកីឡាករស្នូលសំខាន់ម្នាក់ ក្នុងគម្រោងកសាងក្រុមរបស់អង្គរថាយហ្គឺរ សម្រាប់ការប្រកួតបន្តទៅមុខនៅរដូវកាលនេះ ៕

Tin Razak Inspires Angkor Tiger to First Win in Third Appearance

Admin
26 Jan 2026 02:34
241

Goalkeeper Tin Razak has made an immediate impact at Angkor Tiger, delivering impressive performances across his first three official appearances and playing a pivotal role in securing the team's first victory following two losses and two draws.

Since joining the club, Razak has been tested by some of the league's strongest sides, including Preah Khan Reach Svay Rieng, Phnom Penh Crown, and Boeung Ket. Despite the challenging opposition, he has shown remarkable composure and made numerous vital saves to keep his team competitive.

His finest performance came in the recent 1-0 victory over Boeung Ket, where he was instrumental in breaking the team's winless streak and securing all three points against a formidable opponent.

On the night of January 26, 2026, at the Olympic National Stadium, Razak was outstanding between the posts, producing several crucial saves to deny Boeung Ket's attack. He maintained a clean sheet throughout the match, showcasing his quality against one of the league's top teams. In recognition of his exceptional display, the Match Commissioner awarded Razak the "Man of the Match" honor a testament to his hard work and ability on the pitch.

This accolade serves not only as personal encouragement for the goalkeeper but also underscores his growing importance as a key figure in Angkor Tiger's squad as they look to build momentum for the remainder of the season.