តស់មកលម្អិតរឿង ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន នៃសប្ដាហ៍ទី១៧
ការប្រកួតសប្តាហ៍ទី១៧ នៃជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៥/២៦ កំពុងក្លាយជាចំណុចដ៏ទាក់ទាញសំខាន់ និងក្តៅបំផុតមួយ ខណៈដែលក្រុមលេខ១ ព្រះខ័នរាជស្វាយរៀង ត្រូវជួបជាមួយក្រុមលេខ២ ភ្នំពេញក្រោន ក្នុងការប្រកួតដែលអាចស្វែងទៅរកជើងឯករដូវកាលនេះ ហើយនេះមិនមែនត្រឹមជាការប្រកួតធម្មតាទេ ប៉ុន្តែជាការប្រកួតប្រជែងរវាងក្រុមដែលមានស្ថេរភាព និងគុណភាពខ្ពស់បំផុតនៅ ខេមបូឌានព្រីមៀរលីគ បច្ចុប្បន្ន។

ព្រះខ័នរាជស្វាយរៀង កំពុងឈរលេខ១ មាន 36 ពិន្ទុក្នុងចំណោម 15 ប្រកួត ខណៈ ភ្នំពេញក្រោន មាន 34 ពិន្ទុក្នុងចំណោម 14 ប្រកួត និងមិនទាន់ចាញ់សូម្បីមួយប្រកួតនៅរដូវកាលនេះឡើយ។
លទ្ធផលប្រកួតនេះអាចផ្លាស់ប្តូរតារាងភ្លាមៗ ប្រសិនបើក្នុងករណី៖
• ភ្នំពេញក្រោនឈ្នះ → ឡើងកំពូលតារាង
• ស្វាយរៀងឈ្នះ → គម្លាតពិន្ទុកើនដល់ 5 ពិន្ទុ

បើយោងទៅតាម ដៃគូទិន្នន័យរបស់ ខេមបូឌានព្រីមៀរលីគ គឺ Wyscout
ស្វាយរៀង ទំនងជាបន្តប្រើប្រាស់ទម្រង់ 4-2-3-1 ដែលផ្តោតលើការគ្រប់គ្រងតំបន់កណ្តាល និងការប្រយុទ្ធ ។ ខ្សែកណ្ដាលការពារ ២ នាក់ (DM x2) ជាគន្លឹះសម្រាប់កាត់ផ្ដាច់បាល់ Counter-attack (ការពារវាយបក) របស់ភ្នំពេញក្រោន ខណៈខ្សែប្រយុទ្ធខាងលើ នឹងប្រើល្បឿន និងការកាត់ចូលក្នុងដើម្បីបង្កើតឱកាសស៊ុត។ បើព្រះខ័នរាជស្វាយរៀង រកបានគ្រាប់បាល់មុន ពួកគេអាចបម្លែងទៅទីតាំងទៅជាការពារច្រើនជាងវិញ ដើម្បី រក្សាលទ្ធផល យកឈ្នះការប្រកួតតែម្ដង ។

ចំណែកភ្នំពេញក្រោន វិញ ភ្នំពេញក្រោន អាចនឹងជ្រើសរើសប្រើទម្រង់ 5-4-1 ដែលផ្តោតលើការពារ វាយបក ក្នុងការប្រកួតខ្ពស់បែបនេះ។
ខ្សែការពារ 5 នាក់ រៀបជាប្លុកទាប បិទតំបន់ប្រអប់ និងកាត់ទុកចន្លោះទីតាំងកណ្ដាល ខណៈខ្សែកណ្ដាល 4 នាក់ រៀបជាជួរ ដើម្បីបង្ខំស្វាយរៀងលេងទៅខាង និង cross បាល់ចូលប្រអប់ ហើយនៅខាងមុខ មានខ្សែប្រយុទ្ធតែម្នាក់ ឈរជា focal point សម្រាប់ទទួលបាល់វាយបក និងទាញខ្សែការពារគូប្រកួតចេញពី ទីតាំងរបស់ពួកគេ។ ទម្រង់នេះ ភ្នំពេញក្រោន “ឲ្យគូប្រកួតកាន់កាប់បាល់” ប៉ុន្តែរក្សាទីតាំងលេងឲ្យមានវិន័យខ្ពស់ ហើយរង់ចាំឱកាសវាយបក យកឈ្នះ តែម្តង។

សរុបមកការប្រកួតរវាង ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន នៅថ្ងៃអាទិត្យ ទី១៨ វេលាម៉ោង 6:00 នាទីល្ងាច គឺជាការប្រកួតដែលធំបំផុត និងមានអ្នកតាមដានយ៉ាងច្រើន ម្យ៉ាងវិញទៀតអ្នកឈ្នះប្រកួតនេះ នឹងមានភាគរយច្រើនក្នុងការកំណត់ផ្លូវទៅកាន់ជើងឯកនៅរដូវថ្មីនេះផងដែរ។
Preah Khan Reach Svay Rieng vs Phnom Penh Crown: Week 17 Talking Point
Week 17 of the 2025/26 Cambodian Premier League has become one of the most attractive and hottest talking points, as league leaders Preah Khan Reach Svay Rieng face second-placed Phnom Penh Crown in a key clash in the race for this season’s championship. However, beyond the title implications, the match also represents a contest between two of the most consistent and highest-quality teams in the Cambodian Premier League at present.

Preah Khan Reach Svay Rieng (PKR) sit at the top of the table with 36 points from 15 matches, while Phnom Penh Crown follows closely with 34 points from 14 matches and remain unbeaten in the 2025/26 season.
The result could immediately change the league standings:
• If Phnom Penh Crown win, they will move to the top of the table.
• If Preah Khan Reach Svay Rieng win, they will extend the gap to four points.

Based on analysis provided by Wyscout, the data partner of the Cambodian Premier League
Preah Khan Reach Svay Rieng 4-2-3-1 which focuses on midfield control and strong attack. Two defensive midfielders (double DM) will be key to cutting off Phnom Penh Crown’s counter-attacks, while the attackers up front will rely on pace and inside runs to create shooting opportunities. If Preah Khan Reach Svay Rieng score first, they can shift into a more defensive shape to protect the lead and secure the victory.

Phnom Penh Crown are expected to maintain a 5-4-1 formation, focusing on defensive and counter-attacking play in this titan clash match.
The five-man defense is set in a low block, protecting the penalty area and closing central spaces, while the four midfielders line up compactly to force Svay Rieng to play wide and deliver crosses into the box. Up front, a lone striker acts as the focal point, receiving balls on the counter-attack and pulling opposing defenders out of position. With this structure, Phnom Penh Crown are willing to concede possession but maintain high defensive discipline, patiently waiting for counter-attacking opportunities to secure a result.

In summary, the match between Preah Khan Reach Svay Rieng and Phnom Penh Crown is one of the biggest and most closely followed fixtures, with the winner gaining a significant advantage in shaping the path toward the championship this season.
