ស្វាយរៀង ឡើងមកកំពូលតារាង ខណៈ ភ្នំពេញក្រោន ស្មើ អឹមអូអាយ CPL សប្តាហ៍ទី១៦
ការប្រកួតសប្តាហ៍ទី១៦ នៃជម្រើសជើង ឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៥/២៦ បានបញ្ចប់ដោយភាពរំភើប និងមានការប្រែប្រួលយ៉ាងសំខាន់លើតារាងពិន្ទុ ខណៈក្រុមកំពូលៗកំពុងបន្តបង្ហាញអំណាច និងបន្ថែម សម្ពាធលើការប្រជែងពានជើងឯកនៅរដូវកាលនេះ។

ព្រះខ័នរាជស្វាយរៀង បានឡើងមកកំពូលតារាងវិញ ដោយយកឈ្នះម្ចាស់ផ្ទះ ឡាយហ្វ ខេត្តព្រះសីហនុ 4–1 ។ ជ័យជម្នះនេះធ្វើឱ្យ ស្វាយរៀង ឡើងមកលេខ១វិញ ដោយមាន 36 ពិន្ទុ និងគ្រាប់បាល់ចំណេញ 33គ្រាប់ ដែលបញ្ជាក់ពីអំណាចខ្សែប្រយុទ្ធ និងការពារដ៏រឹងមាំ។ ពួកគេក៏កំពុងបន្ដដាក់សម្ពាធលើក្រុមតាមពីក្រោយ និងក្លាយជាក្រុមដែលមានឱកាសខ្ពស់បំផុតក្នុងការកាន់កាប់ពានរដូវកាលនេះ។

ភ្នំពេញក្រោន បាត់បង់ឱកាសរក្សាដំណែងកំពូលតារាង បន្ទាប់ពីស្មើ អឹមអូអាយកំពង់ដេវ៉ា 1–1 ក្នុងការប្រកួតដ៏តានតឹង។ លទ្ធផលនេះធ្វើឱ្យ ភ្នំពេញក្រោន ធ្លាក់មកលេខ២វិញ មាន 34 ពិន្ទុ ប៉ុន្តែពួកគេចំណេញមួយប្រកួតក្នុងដៃ ដែលអាចក្លាយជាចំណុចសំខាន់សម្រាប់ការប្រជែងពានក្នុងប្រកួតបន្ទាប់។

នាគខៀវ បឹងកេត បន្តទម្រង់លេងល្អ ដោយយកឈ្នះ អាយអេសអាយដង្កោសែនជ័យ 3–1 ក្នុងដីខ្លួនឯង ។ ជ័យជម្នះនេះអោយបឹងកេត រក្សាទីតាំង Top 3 ដោយមាន 28 ពិន្ទុ និងបង្ហាញថាពួកគេនៅតែជាគូប្រជែងសំខាន់សម្រាប់ការប្រជែងពាន នៅរដូវកាលនេះផងដដែរ ។

ចំណែកឯនៅតំបន់កណ្ដាលតារាង ណាហ្គាវើលដ៏ និង វិសាខា ក៏ទទួលបានជ័យជម្នះដ៏សំខាន់ដូចៗគ្នា។ ណាហ្គាវើលដ៏ ឈ្នះ អង្គរថាយហ្គឺរ 2–1 ដើម្បីបន្តស្ថិតលេខ៤ មាន 25 ពិន្ទុ ខណៈ វិសាខា ឈ្នះ គិរីវង់សុខសែនជ័យ 2–1 ឡើងដល់លេខ៦ មាន 21 ពិន្ទុ។ ជ័យជម្នះទាំងពីរនេះធ្វើឱ្យការប្រកួតប្រជែង Top 4 និង Top 6 កាន់តែតានតឹង និងមិនអាចទាយទុកមុនបាន។

សរុបមក សប្តាហ៍ទី១៦ គឺជាសប្តាហ៍ដែលបញ្ជាក់ពីភាពខ្លាំងរបស់ក្រុមកំពូល និងការប្រកួតប្រជែងខ្លាំងនៅតំបន់កណ្ដាលតារាង។ ប្រកួតបន្ទាប់នឹងកាន់តែមានសារៈសំខាន់ ដោយក្រុមទាំងអស់ត្រូវតែប្រជែងគ្នាខ្លាំងជាងមុន ដើម្បីរក្សាទីតាំងចំណាត់ថ្នាក់ និងសម្រេចគោលដៅដណ្ដើមពាននៅរដូវកាលនេះ៕
Preah Khan Reach Svay Rieng stays onstays on top; Phnom Penh Crown sharess points with MOI in Week 16
Week 16 of the 2025/26 Cambodian Premier League has concluded with exciting matches and slight changes in the standings, as the top teams continue their strong performances and apply pressure in the race for the championship.
Preah Khan Reach Svay Rieng (PKR) moved back to the top of the standings following a dominant 4–1 win against Life FC (SHV). With 36 points and a remarkable +33 goal difference, PKR continuess to showcase both defensive solidity and attacking strength. They continue to put pressure on the teams behind them and have emerged as the strongest contenders to lift the trophy this season.
Phnom Penh Crown (PPC) missed the opportunity to move to the top of the table after being held to a 1–1 draw by MOI Kompong Dewa in a tense match at Phnom Penh Crown Stadium. The result leaves PPC in second place with 34 points, though they still have a game in hand that could prove crucial in the title race.
The blue dragon Boeung Ket (BKF) showeded good performance by winning against ISI Dangkor Senchey 3-1 in the home field at the National Olympic Stadium. A thin victory helps Boeung Ket remain at the 3rd spot with 28 points.
In the middle of the standings, both Nagaworld (NGW) and Visakha (VSK) recorded important victories. Nagaworld defeated Angkor Tiger 2–1 to remain in fourth place with 25 points, while Visakha secured a 2–1 win over Kirivong Soksenchey to sit sixth on 21 points. These results have made the race for the top four increasingly tense and difficult to predict.
Overall, Week 16 highlighted the strength of the top teams and the intense competition in the middle of the table. The upcoming matches will be even more crucial, as all teams must compete harder to maintain their positions and achieve their goal of winning the title this season.
