ភ្នំពេញក្រោន ឡើងមកគ្រងកំពូលតារាង ខណៈ បឹងកេត ទាត់បញ្ចូលទី ៦-០ ក្នុងសប្តាហ៍ទី១៥

Admin
05 Jan 2026 02:49
432

ការប្រកួតសប្តាហ៍ទី១៥ នៃការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៥/២៦ បានបន្តបង្ហាញពីការប្រជែងយ៉ាងតានតឹងនៅលើកំពូលតារាង ខណៈ ភ្នំពេញក្រោនបន្តទម្រង់លេងមិនចាញ់ ដោយយកឈ្នះ ឡាយហ្វខេត្តព្រះសីហនុ 3–0 បន្ថែម ៣ ពិន្ទុដ៏មានតម្លៃ និងបន្តឈរលេខ១។

ភ្នំពេញក្រោន មាន 33 ពិន្ទុស្មើ ព្រះខ័នរាជស្វាយរៀង ប៉ុន្តែមានការលេងតិចជាងមួយប្រកួត ដែលជាអត្ថប្រយោជន៍ធំសម្រាប់ការប្រជែងជើងឯករដូវកាលនេះ។ សម្រាប់ការប្រកួតដែលទាក់ទាញការចាប់អារម្មណ៍ខ្លាំងបំផុតក្នុងសប្តាហ៍នេះ គឺជ័យជម្នះដ៏ធំរបស់ បឹងកេត លើ កងយោធពលខេមរភូមិន្ទ ដល់ទៅ 6–0 បង្ហាញពីសមត្ថភាពវាយសម្រុកប្រយុទ្ធដ៏គួរឱ្យខ្លាច និងជួយឱ្យពួកគេឡើងមកឈរលេខ៣ មាន 25 ពិន្ទុ។ចំណែកឯ វិសាខា បានបង្កើតការភ្ញាក់ផ្អើល ដោយយកឈ្នះ ព្រះខ័នរាជស្វាយរៀង 2–1 ដែលធ្វើឱ្យក្រុមលេខ២ ចាញ់ជាលើកទី៣ នៃរដូវកាលនេះ ហើយបន្តឲ្យការប្រជែងកំពូលតារាងកាន់តែមានភាពមិនច្បាស់លាស់ ស្របពេលដែល អង្គរថាយហ្គឺរ និង អាយអេសអាយដង្កោសែនជ័យ បញ្ចប់ការប្រកួតដោយលទ្ធផលស្មើ 2–2 ខណៈ ណាហ្គាវើលដ៏ ត្រឡប់មកទម្រង់ឡើងវិញល្អ ដោយយកឈ្នះ អឹមអូអាយ កំពង់ដេវ៉ា 3–0 ឡើងមកឈរលេខ៥ មាន 22 ពិន្ទុ។

តាមរយៈលទ្ធផលខាងលើនេះ បានធ្វើឱ្យការប្រជែងកំពូលតារាងកាន់តែតានតឹង ខណៈ ភ្នំពេញក្រោន និង ព្រះខ័នរាជស្វាយរៀង មានពិន្ទុស្មើគ្នា 33 ពិន្ទុ ចំណែក បឹងកេត និង អង្គរថាយហ្គឺរ កំពុងតាមប្រជែងយ៉ាងខ្លាំងសម្រាប់កៅអី Top 4។ សប្តាហ៍បន្ទាប់ គឺជាការប្រកួតដ៏សំខាន់ ដែលអាចធ្វើឱ្យជើងឯករដូវកាលនេះប្រែប្រួលបានគ្រប់ពេល។

ល.រ ក្រុម ប្រកួត ឈ្នះ ស្មើ ចាញ់ គ្រាប់សុតបញ្ចូលទី គ្រាប់របូត គ្រាប់ចំណេញ ពិន្ទុ
1 Phnom Penh Crown FC 13 10 3 0 29 12 +17 33
2 Preah Khan Reach Svay Rieng 14 11 0 3 43 13 +30 33
3 Boeung Ket FC 14 7 4 3 21 12 +9 25
4 Angkor Tiger FC 14 7 3 4 34 19 +15 24
5 NagaWorld FC 14 6 4 4 22 15 +7 22
6 Visakha FC 14 4 6 4 21 21 0 18

Phnom Penh Crown claims top spot as Boeung Ket crushes opponents 6-0 in Week 15

Admin
05 Jan 2026 02:49
432

Week 15 of the 2025/26 Cambodian Premier League showcased intense competition at the top of the standings, with Phnom Penh Crown maintaining their unbeaten record by defeating Life FC 3-0. The crucial three points secured their position at the top of the table.

Phnom Penh Crown has 33 points, the same as Preah Khan Reach Svay Rieng, but Phnom Penh Crown has one advantage: a game in hand this season. One of the most interesting moments this week was Boeung Ket’s big win, as they defeated their opponent 6–0. Boeung Ket showed strong attacking play, which helped them move up to third place with 25 points.

Meanwhile, Visakha also delivered a strong performance, defeating Preah Khan Reach Svay Rieng 2–1. Angkor Tiger and ISI Dongkor Senchey shared the points with a 2–2 draw. Nagaworld also had a good performance, defeating MOI Kompong Dewa 3–0 to move into fifth place with 22 points.

Current Standings:

Pos Team Played W D L GF GA GD Pts
1 Phnom Penh Crown FC 13 10 3 0 29 12 +17 33
2 Preah Khan Reach Svay Rieng 14 11 0 3 43 13 +30 33
3 Boeung Ket FC 14 7 4 3 21 12 +9 25
4 Angkor Tiger FC 14 7 3 4 34 19 +15 24
5 NagaWorld FC 14 6 4 4 22 15 +7 22
6 Visakha FC 14 4 6 4 21 21 0 18

These results have intensified the battle at the top of the table, with Phnom Penh Crown and Preah Khan Reach Svay Rieng locked on 33 points, while Boeung Ket and Angkor Tiger are fiercely competing for a Top 4 spot. Next week's fixtures will be crucial, as the title race remains wide open and could swing in any direction at any moment.