ស្ថិតិអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនាពេលបច្ចុប្បន្ននេះ៖ Peprah Kwame គ្រងកំពូលតារាង ខណៈកីឡាករខ្មែរ កំពុងតាមប្រជែងគ្នាយ៉ាងខ្លាំង

Admin
23 Dec 2025 03:01
671

ការប្រកួត ជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៥/២០២៦ កំពុងប្រជែងគ្នាយ៉ាងក្តៅគគុក ខណៈស្ថិតិអ្នកស៊ុតបញ្ចូលទីច្រើនជាងគេសរុប និងកីឡាករខ្មែរ បានបង្ហាញពីការប្រកួតប្រជែងយ៉ាងខ្លាំងរវាងកីឡាករបរទេស និងកីឡាករជាតិ។

នៅក្នុងតារាងអ្នកស៊ុតបញ្ចូលទីច្រើនជាងគេសរុប បច្ចុប្បន្នកំពុងកាន់កាប់ដោយកីឡាករ Peprah Kwame របស់ ព្រះខ័នរាជស្វាយរៀង ឈរលើកំពូលតារាង ដោយស៊ុតបញ្ចូលទីបាន ១២គ្រាប់ នឹងបង្ហាញទម្រង់លេងដ៏អស្ចារ្យ និងភាពមុតស្រួចនៅតំបន់ប្រយុទ្ធ។

ចំណាត់ថ្នាក់បន្ទាប់រួមមានកីឡាករ Kurita Mark Adjei របស់អង្គរថាយហ្គឺរ មាន ៨គ្រាប់ កីឡាករ Patrick Robson របស់ ព្រះខ័នរាជស្វាយរៀង មាន ៧គ្រាប់ និងកីឡាករ Minagawa Yusuke របស់ណាហ្គាវើលដ៍មាន ៧គ្រាប់ ខណៈកីឡាករដែលស៊ុត ៧គ្រាប់ រួមមានកីឡាករ Park Jungbin របស់ វិសាខា កីឡាករ Patrick Carvalho Nonato របស់ អឹមអូអាយ កំពង់ដេវ៉ា និងកីឡាករ Gomes Hyppolito Junior Eduardo របស់អង្គរថាយហ្គឺរ ។

ចំណែកឯសម្រាប់ស្ថិតិកីឡាករខ្មែរ អ៊ាវ សុវណ្ណារ៉ា របស់ បឹងកេត កំពុងនាំមុខគេ ដោយស៊ុតបញ្ចូលទីបាន ៤គ្រាប់ និងក្លាយជាកីឡាករខ្មែរដែលមានគ្រាប់បាល់ច្រើនជាងគេក្នុងពេលបច្ចុប្បន្ន។
ចំណាត់ថ្នាក់បន្ទាប់ដែលស៊ុតបាន ៣គ្រាប់ រួមមានកីឡាករ ចាន់វិបុល ដាវីឌ របស់អង្គរថាយហ្គឺរ កីឡាករ ញាណ សុស៊ីដាន របស់ ព្រះខ័នរាជស្វាយរៀង កីឡាករ មិន រតនៈ របស់ ព្រះខ័នរាជស្វាយរៀង និងកីឡាករ សារ ទី របស់ ភ្នំពេញក្រោន ។

ក្រោយពីឆ្លងកាត់ការប្រកួត១៣សប្ដាហ៍ និងតាមរយៈស្ថិតិខាងលើបង្ហាញថា កីឡាករបរទេសនៅតែមានឥទ្ធិពលខ្លាំងលើតារាងអ្នកស៊ុតបញ្ចូលទីច្រើនជាងគេសរុប ខណៈកីឡាករខ្មែរក៏កំពុងបង្ហាញវឌ្ឍនភាពល្អ និងការប្រកួតប្រជែងកាន់តែខ្លាំង។ រង់ចាំមើលថាតើ ការប្រកួតនៅបន្ដបន្ទាប់ទៅមុខទៀត តើតារាងស្ថិតិអ្នកស៊ុតបញ្ចូលទីច្រើនជាងគេ ទាំងពីរនេះ អាចនឹងមានការផ្លាស់ប្តូរយ៉ាងគួរឱ្យចាប់អារម្មណ៍ដែរ ឬទេ?

Peprah Kwame stands as the league’s top scorer, as several Cambodian players remain close together in the goal race

Admin
23 Dec 2025 03:01
671

2025/26 Cambodian Premier League season, club standings remain tightly contested, while both foreign and Cambodian players have delivered strong individual performances in the race for the top scorer title.

The current top scorer is foreign player Peprah Kwame of Preah Khan Reach Svay Rieng, who leads the chart with 12 goals and has delivered a strong attacking performance.

The next positions include Kurita Mark Adjei of Angkor Tiger with 8 goals, Patrick Robson of Preah Khan Reach Svay Rieng with 7 goals, and Minagawa Yusuke of Nagaworld with 7 goals. Other players who have scored 7 goals include Park Jungbin of Visakha, Patrick Carvalho Nonato of MOI Kampong Dewa, and Gomes Hyppolito Junior Eduardo of Angkor Tiger.

As for the Cambodian players’ statistics, Eav Sovannara of Boeung Ket is currently leading after scoring 4 goals, making him the highest-scoring Cambodian player at present. The next group, with 3 goals each, includes Chanvibol David of Angkor Tiger, Nhean Sosidan of Preah Khan Reach Svay Rieng, Min Ratana of Preah Khan Reach Svay Rieng, and Sar Thy of Phnom Penh Crown.

After completing Matchweek 13, the statistics show that foreign players continue to have a strong influence on the overall top scorers table, while Cambodian players are also demonstrating positive development and increasingly strong competition. It remains to be seen whether the upcoming matches will bring interesting changes to both of these top scorers' rankings.