ភ្នំពេញក្រោន ឈ្នះ បឹងកេត ១-០ ក្នុង The Classic Match សប្ដាហ៍ទី១៣ ជើងទី២
ការប្រកួត The Classic Match ដ៏ធំប្រចាំសប្ដាហ៍ទី១៣ នៃការប្រកួត ជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៥/២០២៦ (ជើងទី២) ត្រូវបានបញ្ចប់ទៅដោយជ័យជម្នះត្រូវបាន ភ្នំពេញក្រោន ក្រោយយកឈ្នះ បឹងកេត ក្នុងលទ្ធផល ១-០ កាលពីយប់ថ្ងៃអាទិត្យ ទី២១ ខែធ្នូ ឆ្នាំ២០២៥។

ការប្រកួតនេះប្រព្រឹត្តទៅក្នុងបរិយាកាសក្តៅគគុក និងពោរពេញដោយភាពតានតឹង ដោយក្រុមទាំងពីរបង្ហាញការប្រកួតតស៊ូយ៉ាងខ្លាំង ចាប់ពីដើមតង់រហូតដល់បញ្ចប់។ ភ្នំពេញក្រោន បង្ហាញភាពលេចធ្លោក្នុងការគ្រប់គ្រងការប្រកួត និងចលនាបាល់ ខណៈបឹងកេត ផ្តោតលើការវាយបកលឿនៗ និងការបង្កើតឱកាសច្រើន តែមិនមានសំណាង ។

គ្រាប់បាល់តែ១គ្រាប់គត់ក្នុងការប្រកួតនេះ ត្រូវបានស៊ុតបញ្ចូលទីនៅនាទីទី៦៧' ដោយកីឡាករ វ័យក្មេង យ៉ែម ដេវីត ដែលលទ្ធផលធ្វើឱ្យអ្នកគាំទ្រភ្នំពេញក្រោន អបអរសាទរ ហ៊ោរ យ៉ាងកក្រើកនៅលើទីលាន។

តាមរយៈស្ថិតិជាក់ស្តែង ភ្នំពេញក្រោន គ្រប់គ្រងបាល់បាន 57% បើប្រៀបធៀបនឹង 43% របស់បឹងកេត ហើយមានការស៊ុតសរុប 11 ដង ខណៈបឹងកេតមាន 8 ដង។ ចំនួនស៊ុតចំគោលដៅ ភ្នំពេញក្រោន មាន 6 ដង ច្រើនជាងបឹងកេតដែលមានត្រឹម 2 ដង។
ការប្រកួតក៏មានភាពតានតឹងខ្លាំងផងដែរ ដោយអាជ្ញាកណ្ដាលបានចេញ កាតលឿង សរុប 5 និង កាតក្រហម ចំនួន 1 ដែលបន្ថែមភាពក្តៅគគុក និងសម្ពាធលើទីលាន រហូតដល់នាទីចុងក្រោយ។

ក្រោយពីទទួលជ័យជម្នះលើបឹងកេត បានជួយឲ្យ ភ្នំពេញក្រោន បន្តរក្សាកំណត់ត្រា មិនទាន់ចាញ់ និងឈរនៅចំណាត់ថ្នាក់លេខ 2 លើតារាងពិន្ទុ ដោយមាន 27 ពិន្ទុ បន្តដេញតាមក្រុមកំពូលតារាង ព្រះខ័នរាជស្វាយរៀង ដែលកំពុងបង្ហាញទម្រង់លេងលេចធ្លោក្នុងរដូវកាលនេះ។
Phnom Penh Crown's victory over Boeung Ket in the classic match of week 13 (Round 2)
The classic match of week 13 of 2025/26 Cambodian Premier League (Round 2) was concluded by Phnom Penh Crown's victory over Boeung Ket 1-0 on Sunday, Dec 21, 2025, at the Phnom Penh Crown stadium (renamed in December 2025).

The match was intensive and competitive; both teams showed strong defense and attack from start to finish. Phnom Penh Crown (PPC) showed strong performance in almost all matches, while Boeung Ket (BKF) focused on fast counterattacks and creating many chances, but not luck.

The decisive goal was scored in the 67th minute by young talent Yem Devid, sparking loud celebrations among Phnom Penh Crown supporters at the stadium.

The match report show that Phnom Penh Crown controlled 57% of ball possession and took 11 shots, including six on target. Boeung Ket had 43% ball possession, with eight shots and four on target. The match was also highly tense, as the referee issued a total of five yellow cards and one red card, adding intensity and pressure on the pitch right up until the final minutes.

Following their victory over Boeung Ket, Phnom Penh Crown extended their unbeaten run and remain second in the league standings with 27 points, continuing to chase table leaders Preah Khan Reach Svay Rieng, who have been in impressive form this season.
